
កម្ពុជាថាករណីផ្ទុះមីននឹងមិនកើតឡើងទេបើថៃមិនចល័តកម្លាំងនិងធ្វើប្រតិបត្តិការក្នុងតំបន់ដែលដឹងថាមានមីន
ក្រសួងការបរទេសកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃអំពីគ្រាប់មីននៅព្រំដែន ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ក្រសួងអះអាងថា ឧប្បត្តិហេតុកើតឡើងក្រោយកងទ័ពថៃចូលក្នុងតំបន់ដែលគេដឹងថាមានមីន ហើយអំពាវនាវឱ្យមានការត្រួតពិនិត្យឯករាជ្យ។









