
កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកថ្មីមួយទៀត ខណៈនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយាចូលរួមពិធីអបអរសាទរ
នារសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងភរិយា លោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដើម្បីអបអរសាទរការចុះបញ្ជី «ទីតាំងចងចាំនៅកម្ពុជា៖ ពីមជ្ឈមណ្ឌលនៃការគាបសង្កត់ ទៅជាទីកន្លែងនៃសន្តិភាព និងការឆ្លុះបញ្ចាំង» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

