រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

កម្ពុជាបន្ថយទំនាក់ទំនងការទូតជាមួយថៃត្រឹមលេខាទី២ និងកោះហៅមន្ត្រីទូតផ្សេងទៀតពីទីក្រុងបាងកកឱ្យត្រឡប់មកវិញ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ថយទំនាក់ទំនងការទូតជាមួយថៃត្រឹមលេខាទី២ និងកោះហៅមន្ត្រីផ្សេងទៀតនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកឱ្យត្រឡប់មកវិញ ព្រមទាំងតម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។

មានការបាញ់ប្រហារនៅព្រំដែនកម្ពុជា-ថៃ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់

ក្រោយការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំភ័យស្លន់ស្លោ កុំស្តុកអង្ករ ឬដំឡើងថ្លៃទំនិញ ហើយមានប្រសាសន៍ថា កងទ័ពកម្ពុជាវាយតបក្រោយទាហានថៃបាញ់មុន។

កម្ពុជាត្រៀមចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២២នៅទីក្រុងណាននីងប្រទេសចិន

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានពិភាក្សាការត្រៀមចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២២ ក្នុងកិច្ចប្រជុំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ពិព័រណ៍នេះគ្រោងធ្វើនៅទីក្រុងណាននីង ប្រទេសចិន ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ដោយកម្ពុជាគ្រោងរៀបចំពន្លាជាតិ បង្ហាញផលិតផលខ្មែរ និងទស្សនកិច្ចក្រុមហ៊ុន សហគ្រាស។

ក្រុមហ៊ុនដ៏ធំរបស់ចិនចង់វិនិយោគលើវិស័យថាមពលស្អាតនិងថាមពលកកើតទ្បើងវិញនៅកម្ពុជា

ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. របស់ចិនបានបង្ហាញបំណងវិនិយោគលើថាមពលស្អាត និងថាមពលកកើតឡើងវិញនៅកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ លោកបានស្វាគមន៍គម្រោង និងលើកទឹកចិត្តឱ្យប្រើវត្ថុធាតុដើមក្នុងស្រុក។

កម្ពុជា-ចិន បានរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ ដើម្បីផ្សារភ្ជាប់រវាងសហគ្រាស និងអ្នកស្វែងរកការងារដោយផ្ទាល់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសភាពាណិជ្ជកម្មចិននៅកម្ពុជា បានរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ដើម្បីភ្ជាប់សហគ្រាសនឹងអ្នកស្វែងរកការងារ។ មន្ត្រី និងតំណាងសភាពាណិជ្ជកម្មបានលើកឡើងពីតម្រូវការកម្លាំងពលកម្ម ការបណ្តុះជំនាញ និងកិច្ចសហការជាមួយគ្រឹះស្ថានអប់រំ។

កម្ពុជាបង្ហាញលទ្ធផលបង្ក្រាបការឆបោកតាមអនឡាញរយៈពេល២៦ថ្ងៃ៖ ឃាត់ខ្លួនជនសង្ស័យ៣,០៧៥នាក់

តាមទីភ្នាក់ងារសារព័ត៌មានផ្លូវការកម្ពុជា AKP ប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ មិថុនា ដល់២២ កក្កដា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ៣,០៧៥នាក់ ក្នុងនោះស្ត្រី៦០៦នាក់ និងសង្គ្រោះជនរងគ្រោះវៀតណាម១៥៣នាក់នៅខេត្តពោធិ៍សាត់។ របាយការណ៍បានបង្ហាញតែចំនួនសញ្ជាតិសំខាន់ៗមួយចំនួន ហើយជនសង្ស័យកំពុងត្រូវស៊ើបអង្កេត និងដោះស្រាយតាមច្បាប់។

រាជធានីភ្នំពេញចាប់ផ្តើមត្រួតពិនិត្យទូទាំងខណ្ឌទាំង១៤ ដោយផ្តោតលើទីតាំងជួលដែលមានជនបរទេសស្នាក់នៅ

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យនគរបាលនិងរដ្ឋបាលខណ្ឌទាំង១៤បន្តបង្ក្រាបការឆបោកតាមអនឡាញ ពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសនិងផ្ទះជួលសង្ស័យ ដោយការពារសិទ្ធិអ្នករស់នៅនិងអ្នកប្រកបអាជីវកម្មស្របច្បាប់។ នគរបាលបានរាយការណ៍ពី១៦ទីតាំងនិងមនុស្សពាក់ព័ន្ធ៧៣៤នាក់។

ឯកឧត្តម ឃួង ស្រេង ឱ្យស្នងការរាជធានីភ្នំពេញរៀបចំផែនការបន្តបង្ក្រាបការឆបោកតាម ONLINE SCAMS ឱ្យបានម៉ឺងម៉ាត់បំផុត

អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានណែនាំនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ឱ្យស្នងការនគរបាលរាជធានីភ្នំពេញនិងអភិបាលខណ្ឌទាំង១៤បន្តបង្ក្រាប ONLINE SCAMS ដោយម៉ឺងម៉ាត់ ប្រមូលភស្តុតាង និងមិនរំខានដល់ជនបរទេសដែលស្នាក់នៅស្របច្បាប់។

ព្យុះវីពផាបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាដល់ថ្ងៃ២៥កក្កដា

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ឥទ្ធិពលព្យុះ វីពផា (Wipha) T2506 អាចបង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅថ្ងៃទី២៣–២៥ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែពុំមានឥទ្ធិពលខ្លាំងលើកម្ពុជាទេ។ ភ្លៀងអាចគ្របដណ្តប់១០%នៃវាលទំនាប និង១៥%នៃតំបន់ខ្ពង់រាបនិងមាត់សមុទ្រ ខណៈរលកសមុទ្រកម្ពស់០,៥០–២,៥០ម៉ែត្រ។

ឯកអគ្គរាជទូតឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាលើការគ្រប់គ្រងវិស័យព័ត៌មានបានយ៉ាងល្អ

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសៀមរាប លោក Santo Darmosumarto ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានជួបរដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា ដោយកោតសរសើរសកម្មភាពវិស័យព័ត៌មាន និងសោតទស្សន៍របស់កម្ពុជា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ។