
ព្រះមហាក្សត្រ ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ រដ្ឋធម្មនុញ្ញនៃកម្ពុជា
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋសភាអនុម័តនៅថ្ងៃទី១១ និងព្រឹទ្ធសភាពិនិត្យនៅថ្ងៃទី១៤ ខែកក្កដា។ អត្ថបទដកស្រង់ខ្លឹមសារស្តីពីការគាំពារប្រជាពលរដ្ឋខ្មែរ និងការកំណត់ការទទួល និងការបាត់សញ្ជាតិ រួមទាំងការដកសញ្ជាតិ ក្នុងច្បាប់។









