រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ឆ្មក់បង្ក្រាបសម្បុក Online Scams ឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ នៅក្រុងសំពៅពូន ខេត្តកណ្ដាល

កម្លាំងចម្រុះបានបង្ក្រាបទីតាំងសង្ស័យឆបោកអនឡាញនៅភូមិជ្រៃធំ ក្រុងសំពៅពូន ថ្ងៃទី១៨ មិថុនា ដោយឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ ក្នុងនោះស្ត្រី២នាក់ និងដកហូតកុំព្យូទ័រលើតុ៤៨ Laptop ៣ និងទូរស័ព្ទ៩គ្រឿង ដើម្បីកសាងសំណុំរឿង។

គយ និងវិស័យឯកជន បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាផលប៉ះពាល់ពីការចុះត្រួតពិនិត្យឃ្លាំង និងឃាត់ទំនិញ

គយ និងតំណាងវិស័យឯកជនបានប្រជុំបន្ទាន់ថ្ងៃទី១៨ មិថុនា ពិភាក្សាផលប៉ះពាល់ពីការត្រួតពិនិត្យឃ្លាំង និងឃាត់ទំនិញ។ អង្គប្រជុំស្នើនីតិវិធីច្បាស់លាស់ ស្របច្បាប់ និងបែងចែកទំនិញនាំចូលខុសច្បាប់ឬគេចពន្ធ ពីទំនិញស្របច្បាប់សម្រាប់ផលិតកម្ម។