រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

មន្រ្តីជំនាញខេត្តក្រចេះចុះពិនិត្យតាមទីផ្សាររកឃើញទំនិញខូចគុណភាពមួយចំនួនបញ្ឈប់ឱ្យដាក់លក់ភ្លាមៗ

ក្រុមការងារចម្រុះស្រុកស្នួល ខេត្តក្រចេះ បានឱ្យដឹងថា ការចុះត្រួតពិនិត្យថ្ងៃទី២៥ ខែឧសភា បានរកឃើញទំនិញមួយចំនួនខូចគុណភាព និងហួសសុពលភាព។ ទំនិញទាំងនោះត្រូវបានដកហូត និងណែនាំឱ្យបញ្ឈប់ការដាក់លក់។

គយចិនដាក់ចេញបទប្បញ្ញត្តិថ្មី«គ្រប់គ្រងការចុះបញ្ជីសហគ្រាសផលិតចំណីអាហារ»ដើម្បីធានាសុវត្ថិភាពនាំទៅចិន

តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បទប្បញ្ញត្តិថ្មីរបស់គយចិនស្តីពីការចុះបញ្ជីសហគ្រាសផលិតចំណីអាហារបរទេស នឹងចូលជាធរមានថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ សហគ្រាសដែលចង់នាំចេញទៅចិនត្រូវត្រៀមអនុវត្តតាមនីតិវិធីថ្មី។

រដ្ឋបាលភ្នំពេញ ដាក់ឱ្យអនុវត្តការផ្ដល់សេវារដ្ឋបាលតាមអនឡាញនៅច្រកចេញចូលតែមួយ

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសេវារដ្ឋបាលអនឡាញលើ៩វិស័យ តាមច្រកចេញចូលតែមួយ។ តាមសេចក្តីជូនដំណឹងថ្ងៃទី២៥ ខែឧសភា កម្រៃអនឡាញដូចការស្នើសុំផ្ទាល់ និងគ្មានកម្រៃបន្ថែមលើសេវាទូទាត់។ ការស្នើសុំផ្ទាល់នៅតែបន្ត។