រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អនុញ្ញាត្តិឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី Derek Yip នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ជំនួបនេះស្របពេលនាវា HMAS Ballarat ដឹកនាំដោយវរនាវីទោ Dean Uren ចូលចតសម្រាប់ទស្សនកិច្ចថ្ងៃទី១០–១៣ ខែតុលា។

កម្ពុជា-វៀតណាម ចុះកិច្ចសហការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គចិត្តវៀតណាម ដែលពលីកាលពីសម័យសង្គ្រាម នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ និងខេត្តអានហ្សាង បានចុះកិច្ចសហប្រតិបត្តិការនាថ្ងៃទី៧ ខែតុលា សម្រាប់រុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងដំណាក់កាល២៥ រដូវប្រាំង២០២៥–២០២៦។ រដូវប្រាំងមុន ក្រុម K92 បានរកឃើញ និងបញ្ជូនអដ្ឋិធាតុមួយទៅវៀតណាម។

មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រ ឆមាសទី១ និងទិសដៅបន្តជាមួយមន្ទីពាក់ព័ន្ធ ឆ្នាំ២០២៥

មន្ទីរកិច្ចការនារីខេត្តព្រះសីហនុបានប្រជុំនាថ្ងៃទី៧ ខែតុលា ដើម្បីប្រមូលលទ្ធផលការងារយេនឌ័រឆមាសទី១ បូកសរុបត្រីមាសទី៣ និងកំណត់ទិសដៅបន្ត។ អ្នកចូលរួមពិភាក្សាការឆ្លើយតបអំពើហិង្សា ការពង្រឹងសមត្ថភាពស្ត្រី និងសមភាពក្នុងការអប់រំ និងប្រព័ន្ធឌីជីថល។