រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា៖ ទំនាក់ទំនង «មិត្តដែកថែប» ជាមួយចិន និងកិច្ចសហការខ្សែក្រវាត់និងផ្លូវជាគន្លឹះអភិវឌ្ឍន៍

លោក ស៊ុន ចាន់ថុល ថា កិច្ចសហការខ្សែក្រវាត់និងផ្លូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ កម្ពុជាស្វាគមន៍ការវិនិយោគស្របច្បាប់ពីគ្រប់ប្រទេស និងបន្តបង្ក្រាបការឆបោកអនឡាញ ដើម្បីរក្សាបរិយាកាសវិនិយោគ និងទេសចរណ៍។

នៅរង់ចាំនីតិវិធីចុងក្រោយ៖ សំបុកត្រចៀកកាំកម្ពុជាអាចចាប់ផ្តើមនាំចេញជាផ្លូវការទៅចិនក្នុងឆ្នាំ២០២៦

វិស័យសំបុកត្រចៀកកាំកម្ពុជារំពឹងថាអាចនាំចេញទៅចិនជាផ្លូវការក្នុងឆ្នាំ២០២៦ ខណៈនីតិវិធីចុះបញ្ជី និងសម្របសម្រួលនៅបន្ត។ សមាគមថាមានផ្ទះត្រចៀកកាំប្រមាណ១០០០បានចុះបញ្ជីនៅកម្ពុជា និងក្រុមហ៊ុន៦ត្រូវបានកំណត់សម្រាប់ការសម្របសម្រួលអាទិភាព ប៉ុន្តែការនាំចេញត្រូវបំពេញលក្ខខណ្ឌចត្តាឡីស័ក និងចុះបញ្ជីសហគ្រាសរបស់ចិន។

មន្រ្តីសាខា កបប ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ ដល់សិស្សនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

មន្ត្រីសាខា កបប ខេត្តព្រះសីហនុ និងមន្ទីរពាណិជ្ជកម្មខេត្ត បានអប់រំសិស្ស និងគ្រូនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ត អំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងគ្រោះថ្នាក់គ្រឿងញៀន នៅថ្ងៃទី១៦ ខែមករា។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទីតាំងចំនួន៣ ក្នុងខេត្តពោធិ៍សាត់

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅថ្ងៃទី១៦ ខែមករា បានចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពទីតាំងស៊ីវិល៣កន្លែងក្នុងខេត្តពោធិ៍សាត់ គឺអូរភ្លុកដំរី មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា និងច្រកជ័យជំនះ។

ឧបនាយករដ្ឋមន្ត្រីកម្ពុជាជួបមន្ត្រីជាន់ខ្ពស់សន្តិសុខចិន៖ ដាក់ការបង្ក្រាបឆបោកជាអាទិភាព

លោក ស សុខា បានជួបលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នៅថ្ងៃទី១៥ ខែមករា ដើម្បីពិភាក្សាពង្រឹងកិច្ចសហការអនុវត្តច្បាប់ និងបង្ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។ កម្ពុជាបញ្ជាក់ជាថ្មីថាការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាកិច្ចការអាទិភាព និងបន្តសហការជាមួយចិន និងអង្គការអន្តរជាតិពាក់ព័ន្ធ។