រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កម្ពុជាបដិសេធនឹងសេចក្តីថ្លែងការណ៍របស់ថៃថាជាព័ត៌មានមិនពិតនិងធ្វើឱ្យភ័ន្តច្រឡំដែលចោទប្រកាន់ថាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យនិងភូមិព្រៃចាន់ ចូលរស់នៅលើទឹកដីថៃ

លោក កែ សុវណ្ណ បានលើកឡើងពីជំហរកម្ពុជាលើបញ្ហាសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពាវនាវឱ្យប្រជាពលរដ្ឋភៀសខ្លួនអាចវិលត្រឡប់ដោយសុវត្ថិភាព និងបដិសេធការអះអាងរបស់ថៃអំពីជម្លោះព្រំដែន។

ព្យុះទីហ្វុងពីរបន្តគ្នាប៉ះពាល់! តំបន់ជាច្រើនក្នុងកម្ពុជានឹងទទួលរងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោកពីថ្ងៃទី១ ដល់ទី៥ ខែតុលា

ក្រសួងធនធានទឹក និងឧតុនិយមព្រមានពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ដោយឥទ្ធិពលប្រយោលនៃព្យុះ។ រលកសមុទ្រមានកម្ពស់ប្រហែល០,៥០ ដល់១,៧៥ម៉ែត្រ។

កម្ពុជាគ្រោងដំឡើងភ្លើងបំភ្លឺផ្លូវប្រើថាមពលព្រះអាទិត្យនៅ ១៣ រាជធានី-ខេត្ត

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងនៅថ្ងៃទី១ ខែតុលាថា រដ្ឋាភិបាលគ្រោងដំឡើងភ្លើងបំភ្លឺផ្លូវប្រើថាមពលព្រះអាទិត្យនៅ ១៣ រាជធានី-ខេត្ត លើផ្លូវប្រវែងសរុបប្រមាណ ១,២០០ គីឡូម៉ែត្រ ជាមួយថវិកាប្រមាណ ៦ លានដុល្លារ។

សម្ដេចតេជោ ហ៊ុនសែនចាត់ទុកពាក្យស្លោករបស់សម្ដេចធិបតីមួយឃ្លាថា<បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជីវិត>ជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរពាក្យណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប អំពីការរៀនសូត្រពីបរាជ័យក្នុងសាលា និងជីវិត។

បន្ទាន់! គ្រោះអគ្គិភ័យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ នៅផ្លូវចូលក្បាលឆាយ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

រថយន្តមួយគ្រឿងត្រូវភ្លើងឆេះខូចខាតទាំងស្រុងនៅផ្លូវចូលក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាប្រមាណម៉ោង២រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ សមត្ថកិច្ចបញ្ជាក់ថា គ្មានអ្នករងរបួសឬស្លាប់ ហើយមូលហេតុកំពុងស្រាវជ្រាវ។