
ព្យុះទីហ្វុងពីរបន្តគ្នាប៉ះពាល់! តំបន់ជាច្រើនក្នុងកម្ពុជានឹងទទួលរងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោកពីថ្ងៃទី១ ដល់ទី៥ ខែតុលា
ក្រសួងធនធានទឹក និងឧតុនិយមព្រមានពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ដោយឥទ្ធិពលប្រយោលនៃព្យុះ។ រលកសមុទ្រមានកម្ពស់ប្រហែល០,៥០ ដល់១,៧៥ម៉ែត្រ។









