រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ក្រសួងទាញបានក្រុមហ៊ុនធំមួយរបស់វៀតណាមឱ្យជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ក្នុងឱកាសដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារចង្អៀតជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saigontourist Group ដឹកនាំដោយលោក Truong Duc Hung ។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ទាក់ទាញបានក្រុមហ៊ុនដ៏ធំរបស់វៀតណាមមួយនេះឱ្យមកចូលរួមជួយជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។Saigontourist Group ជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ បានបង្កើតឡើងជាង ៥០ឆ្នាំ នៅប្រទេសវៀតណាម ដ

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះនឹងបើកឱ្យពលរដ្ឋឆ្លងកាត់អំឡុងពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ ចាប់ពី១២កៅអីចុះក្រោម ក្នុងរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ នាក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌុ៕ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

កម្មករ២៥នាក់នៅរោងចក្រមួយក្នុងក្រុងកំពង់សោមបានយល់ដឹងពីការបង្ការនិងពន្លត់អគ្គិភ័យ

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅបញ្ជ្រាប់ចំណេះដឹងនិងជំនាញអំពីការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដល់កម្មករកម្មការិនី នៅរោងចក្រ ខូហ្ស៊ី អេឡិកទ្រីខល អឹផ្លាយអិន (ខេមបូឌា) ឯ.ក (COZY ELECTRICAL APPLIANCES (CAMBODIA) CO.,LTD.) ស្ថិតនៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។កម្មវិធីបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានដាក់បញ្ចូលនូវកម្មវីធីទ្រឹស្តីអគ្គិភ័យ

ជួយគាំទ្រគ្នា!ផ្សារផលិតផលខ្មែរខេត្តកណ្ដាលកំពុងដំណើរការលក់កសិផលនិងផលិតផលខ្មែរក្នុងស្រុក

«សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ»។ នេះបើតាមក្រសួអពាណិជ្ជកម្ម ខណៈកសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តកណ្ដាល ត្រូវបានដាក់លក់នៅផ្សារផលិតផលខ្មែរខេត្តកណ្ដាល។ ផ្សារនេះ បាននិងកំពុងដំណើរការនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅច្រមុះជ្រូកក្រុងតាខ្មៅ។ផ្សារលក់ផលិតផលខ្មែរនេះ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្

ឃើញសារអំពីល្បែងនិងកម្ចីឯកជនផ្ញើចូលទូរសព្ទអ្នកនៅខេត្តព្រះសីហនុ អាជ្ញាធរព្រមានមិនឱ្យដំឡើងឧបករណ៍ Fake BTS

ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS អាជ្ញាធរខេត្តព្រះសីហនុ បានហាមម្ចាស់សណ្ឋាគារ កាស៊ីណូមិនឱ្យដំឡើងឧបករណ៍នេះនៅលើរថយន្ត និងលើអគារជាដាច់ខាត។ ក្នុងន័យនេះ អាជ្ញាធរបានព្រមានម្ចាស់សណ្ឋាគារ និងកាស៊ីណូឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ចំពោះករណីបានដំឡើងឧបករណ៍នេះរួច និងត្រូវប្រគល់ឧបករណ៍ទាំងនោះជូនអាជ្ញាធរមានសមត្ថកិច្ច។អាជ្ញាធរខេត្តក៏បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុននិងតំណាងនាំចូលទាំងអស់បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយឧប

ពលរដ្ឋជិះបញ្ច្រាស់ទិសញឹកញាប់!សមត្ថកិច្ចចាំឃាត់ណែនាំពីច្បាប់ចរាចរណ៍នៅតាមផ្លូវឆ្នេរអូរឈើទាល

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅនៅតាមបណ្ដោយផ្លូវឆ្នេរអូរឈើទាលរងចាំឃាត់ពលរដ្ឋ ដើម្បីអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងកុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ និងកុំឱ្យមានការកកស្ទះចរាចរណ៍។ការចុះពង្រឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមបណ្ដោយផ្លូវឆ្នេរអូរឈើទាល ធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ច សង្កេតឃើញប្រជាពលរដ្ឋមួយចំនួន នៅតែបំពានម