រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែសីហា ឆ្នាំ 2025

  1. កម្ពុជា និងថៃឯកភាពលើលក្ខខណ្ឌបទឈប់បាញ់ ឈានមួយជំហានទៅរកសន្តិភាព

    គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃបានបើកកិច្ចប្រជុំវិសាមញ្ញនៅក្រុងកូឡាឡាំពួរ ថ្ងៃទី៧ ខែសីហា។ ភាគីទាំងពីរបានអនុម័តកំណត់ហេតុ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីការអនុវត្ត និងការតាមដានបទឈប់បាញ់។

  2. សម្តេចបវរធិបតី អបអរសាទរភាពជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី អាមេរិក និងចិន

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរលទ្ធផលកិច្ចប្រជុំវិសាមញ្ញ GBC នៅកូឡាឡាំពួរ ថ្ងៃទី៧ ខែសីហា ដែលកម្ពុជា និងថៃបានឯកភាពលើការអនុវត្តបទឈប់បាញ់។

  3. កម្ពុជា-ថៃ បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត

    កម្ពុជា និងថៃបានឯកភាពលើលក្ខខណ្ឌបទឈប់បាញ់ និងយន្តការអនុវត្តនៅម៉ាឡេស៊ី ព្រមទាំងអនុម័តកំណត់ហេតុកិច្ចប្រជុំ និងសេចក្ដីថ្លែងការណ៍រួម។

  4. ឯកឧត្តម ហង់ជួន ណារ៉ុន ចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា របៀបរស់នៅបរទេស និងផ្តាំនិស្សិតខ្មែរទទួលអាហារូបករណ៍សិក្សានៅចិន

    នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានជួបនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន និងបានចែករំលែកបទពិសោធន៍អំពីការសិក្សា និងការរស់នៅបរទេស។

  5. ក្រុមហ៊ុនមកពី១៥ប្រទេសចូលរួមតាំងពិព័រណ៍និងបង្ហាញសក្តានុពលកំណើនឧស្សាហកម្មរបស់កម្ពុជា

    ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ បានបើកនៅរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែសីហា។ ព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនេះបានប្រមូលផ្តុំក្រុមហ៊ុនជាង២០០ មកពី១៥ប្រទេស ដើម្បីបង្ហាញគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាផលិតកម្ម និងសក្តានុពលកំណើនឧស្សាហកម្មកម្ពុជា។

  6. កុមារីម្នាក់នៅស្រុកត្រាំកក់ឆ្លងជំងឺផ្តាសាយបក្សី

    ក្រសួងសុខាភិបាលឱ្យដឹងថា កុមារីអាយុ៦ឆ្នាំម្នាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សី H5N1 កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ក្រុមឆ្លើយតបបន្ទាន់កំពុងស្រាវជ្រាវរកប្រភពចម្លង និងអ្នកពាក់ព័ន្ធ។

  7. ពលករខ្មែរជាង៦០ម៉ឺននាក់ចាកចេញពីប្រទេសថៃមកស្រុកកំណើតវិញតាមច្រកដូង

    អភិបាលខេត្តបាត់ដំបង សុខ លូ ឱ្យដឹងថា ពលករខ្មែរជាង៦០ម៉ឺននាក់បានវិលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង។ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារបានបន្តទទួល និងសម្របសម្រួលដំណើររបស់អ្នកវិលត្រឡប់។

  8. បណ្ដាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប១៥ស្ថាប័ន បន្ដចុះពិនិត្យជំរុំជនភៀសសឹក «វត្តជ្រោយនាងងួន» នៅខេត្តសៀមរាប

    នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បណ្ដាអង្គទូតមកពី១១ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន១៥ស្ថាប័ន បានបន្តចុះពិនិត្យជំរុំជនភៀសសឹកនៅវត្តជ្រោយនាងងួន ខេត្តសៀមរាប។

  9. គណៈប្រតិភូធុរកិច្ចចិន៖ «ផ្លែឈើកម្ពុជាមានសក្តានុពលទីផ្សារខ្ពស់!»

    គណៈប្រតិភូមកពីទីក្រុងណានជីងបានជួបអភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត និងបង្ហាញចំណាប់អារម្មណ៍លើវិស័យកសិកម្មកម្ពុជា រួមទាំងស្វាយ និងស្វាយចន្ទី។ គណៈប្រតិភូបានសន្យាជួយឱ្យក្រុមហ៊ុនចិនកាន់តែច្រើនមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

  10. សម្តេចធិបតី បង្ហាញអារម្មណ៍រំភើបដោយឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក

    នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេស។ លោកក៏បានលើកឡើងពីកិច្ចប្រជុំព្រំដែនថ្ងៃទី៧ ខែសីហា និងកិច្ចខិតខំប្រឹងប្រែងឱ្យយោធិនកម្ពុជា១៨រូបត្រូវបានដោះលែង។

  11. តួលេខបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១២ម៉ឺននាក់បានភៀសសឹក

    ក្រសួងការពារជាតិកម្ពុជាបានប្រកាសថា គិតត្រឹមម៉ោង១៨:៣០ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន១២៤ ៩៤០នាក់នៅទូទាំងប្រទេសបានភៀសសឹកដោយសារស្ថានការណ៍តានតឹង។

  12. សំណើសុំសម្រួលគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានពិភាក្សា!

    នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានពិភាក្សាសំណើសុំសម្រួលការអនុវត្តគោលការណ៍ថ្មីស្តីពីថ្លៃឈ្នួលស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ភាគីពាក់ព័ន្ធនឹងបន្តពិភាក្សារកដំណោះស្រាយ។

  13. ម៉ាឡេស៊ីគាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

    ម៉ាឡេស៊ីគាំទ្រការរៀបចំឯកសារក្រមប្រតិបត្តិ និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដាន និងជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យមានប្រសិទ្ធភាព និងស្តារសន្តិភាពក្នុងតំបន់ឱ្យបានឆាប់។

  14. លោក ហ៊ុន សែន ឆ្លើយតបជាសាធារណៈចំពោះពាក្យចចាមអារ៉ាមអំពីការធ្វើឃាត

    លោក ហ៊ុន សែន បានបង្ហោះសារនៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្លើយតបនឹងពាក្យចចាមអារ៉ាមអំពីជំនួយសព្វាវុធ និងផែនការធ្វើឃាត។ លោកថាការអះអាងអំពីផែនការនោះពិបាកជឿ ហើយអំពាវនាវកុំឱ្យការទិញអាវុធពង្រីកជម្លោះកម្ពុជា–ថៃ។

  15. អាមេរិកបញ្ជាក់ជំហរគាំទ្រនិងតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃយ៉ាងយកចិត្តទុកដាក់បំផុត

    សហរដ្ឋអាមេរិកបញ្ជាក់ថានឹងគាំទ្រ និងតាមដានយ៉ាងជិតស្និទ្ធការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំងផ្តល់ការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន។

  16. សម្ដេចតេជោ÷ បើថៃហ៊ានធ្វើឃាតហ៊ុនសែន-ហ៊ុនម៉ាណែតនៅកម្ពុជានឹងកើតមានហ៊ុនសែន-ហ៊ុនម៉ាណែត ថ្មីរាប់លាននាក់ បង្កសត្រូវសួរពូជជាមួយថៃពិបាករំលត់

    នៅល្ងាចថ្ងៃទី៦ ខែសីហា សម្ដេចតេជោ ហ៊ុន សែន បានបកស្រាយតាមហ្វេសប៊ុកថា លោកពិបាកជឿលើព័ត៌មានដែលថាមេដឹកនាំថៃមានផែនការធ្វើឃាតលោក និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកក៏អំពាវនាវកុំឱ្យពង្រីកជម្លោះកម្ពុជា–ថៃទៅដល់ប្រទេសផ្សេង។

  17. គណៈប្រតិភូក្រុមហ៊ុនចិនមកស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

    គណៈប្រតិភូក្រុមហ៊ុនមកពីទីក្រុងណានជីង បានជួបអភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ។ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍លើវិស័យកសិកម្មកម្ពុជា។

  18. គណៈប្រតិភូពីប្រទេសជាច្រើនចុះពិនិត្យជំរុំជនភៀសសឹកនៅតំបន់ព្រំដែនកម្ពុជា

    នៅថ្ងៃទី៦ ខែសីហា ក្រសួងការបរទេសកម្ពុជាបានដឹកនាំអ្នកការទូតមកពី១១ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រមាណ១៥ ចុះពិនិត្យទីជម្រកជនភៀសសឹកនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីជំនួយសម្រាប់ពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះព្រំដែន។

  19. កម្ពុជាកែលម្អយន្តការខ្សែទូរស័ព្ទបន្ទាន់ ដើម្បីឱ្យជនបរទេសកាន់តែមានអារម្មណ៍សុវត្ថិភាព

    នៅថ្ងៃទី៦ ខែសីហា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសកែលម្អយន្តការខ្សែទូរស័ព្ទបន្ទាន់សម្រាប់ជនបរទេស ដើម្បីពង្រឹងកិច្ចសហការជាមួយស្ថានទូត និងស្ថានកុងស៊ុល និងឆ្លើយតបឱ្យបានឆាប់រហ័សចំពោះការរាយការណ៍ សំណើសុំជំនួយ និងបណ្តឹង។

  20. បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោករួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀតបានចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក

    នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ តំណាងការទូតមកពី ១១ ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រមាណ ១៥ រួមទាំងអង្គការសុខភាពពិភពលោក បានចុះពិនិត្យជំរុំជនភៀសសឹកក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

  21. អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់បច្ចុប្បន្នភាពអំពីស្ថានភាពនៃចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ

    ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមម៉ោង ១៨:៣០ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានជនភៀសសឹកសរុប ១២៤ ៩៤០ នាក់ ក្នុងខេត្តចំនួនប្រាំ។

  22. ចិន និងជប៉ុនបដិសេធការផ្តល់ជំនួយយោធាដល់កម្ពុជា និងថៃ ហើយថាពាក្យចចាមអារ៉ាមអំពីដ្រូនមិនពិត

    នៅថ្ងៃទី៦ ខែសីហា ស្ថានទូតចិនប្រចាំប្រទេសថៃបានបដិសេធថាចិនបានផ្តល់ដ្រូនដល់កម្ពុជាសម្រាប់ប្រតិបត្តិការតាមព្រំដែន។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបដិសេធថារដ្ឋាភិបាលជប៉ុនមានគម្រោងផ្តល់ដ្រូនប្រយុទ្ធដល់ថៃ។

  23. ពលករខ្មែរជាង១០ម៉ឺននាក់សម្រុកចាកចេញពីប្រទេសថៃមកស្រុកកំណើតវិញ

    តាមតួលេខបឋមរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរជាង ១០ ម៉ឺននាក់បាននិងកំពុងវិលត្រឡប់ពីប្រទេសថៃ។ អាជ្ញាធរបានជួយសម្របសម្រួលការធ្វើដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងរៀបចំរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ។

  24. គិតត្រឹមម៉ោង១០នេះខេត្តព្រះវិហារនិងឧត្តរមានជ័យមានភាពស្ងប់ស្ងាត់ខណៈតំបន់អានសេះកំពុងស្ថិតក្រោមការឃ្លំមើលរបស់កងទ័ពកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខតាមព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានភាពស្ងប់ស្ងាត់។ កងកម្លាំងកម្ពុជាបន្តតាមដានស្ថានការណ៍នៅតំបន់អានសេះ។

  25. ជប៉ុន ចេញមុខបដិសេធព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ

    នៅថ្ងៃទី៦ ខែសីហា ស្ថានទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនគ្មានគម្រោងផ្តល់ដ្រូនចម្បាំងដល់ថៃ ហើយមិនធ្លាប់ទទួលសំណើបែបនេះពីថៃទេ។

  26. ពលករកម្ពុជារាប់សែននាក់វិលត្រឡប់ក្រោយជម្លោះព្រំដែន ប៉ះពាល់សេដ្ឋកិច្ចទាំងពីរ

    ក្រោយជម្លោះព្រំដែនកម្ពុជា–ថៃក្នុងខែកក្កដា ពលករខ្មែរជាច្រើនបានវិលត្រឡប់ពីថៃ។ សេចក្ដីរាយការណ៍នេះលើកឡើងពីកង្វះកម្លាំងពលកម្មក្នុងវិស័យមួយចំនួននៅថៃ និងសម្ពាធលើកម្ពុជាក្នុងការទទួលពលករត្រឡប់មកវិញ និងជួយពួកគេរកការងារ។

  27. អភិបាលខេត្តត្បូងឃ្មុំប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នដោយរបបទឹកទន្លេមេគង្គជន់ឡើង

    នៅថ្ងៃទី៥ ខែសីហា អភិបាលខេត្តត្បូងឃ្មុំបានពិនិត្យទីទួលសុវត្ថិភាព និងណែនាំពលរដ្ឋតាមដងទន្លេមេគង្គឱ្យប្រុងប្រយ័ត្ន ត្រៀមសម្ភារ និងរាយការណ៍បន្ទាន់បើមានការលិចលង់។

  28. គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនដំណឹងពីប្រតិបត្តិការ ល្បែងកាស៊ីណូស្របច្បាប់នៅកម្ពុជា

    នៅថ្ងៃទី៥ ខែសីហា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងអំពីលក្ខខណ្ឌអាជ្ញាបណ្ណ ទីតាំងអាជីវកម្ម និងការចុះបញ្ជីប្រភេទល្បែង ឧបករណ៍ និងកម្មវិធី សម្រាប់ប្រតិបត្តិការកាស៊ីណូស្របច្បាប់។

  29. អភិបាលខេត្តព្រះសីហនុអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គនាយកក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY

    នៅព្រឹកថ្ងៃទី៦ ខែសីហា អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គនាយកក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY ដែលបានទទួលមរណភាពដោយរោគាពាធ។

  30. ឆមាសទី១! ទំហំទឹកប្រាក់វិនិយោគលើគម្រោងសំណង់ និងការនាំចូលសម្ភារៈសំណង់ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់

    ក្នុងឆមាសទី១ ឆ្នាំ២០២៥ តម្លៃគម្រោងសំណង់ដែលទទួលបានការអនុម័តកើនឡើង៣៧,៧% ខណៈតម្លៃនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើង៤៤,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

  31. ជម្លោះព្រំដែនកម្ពុជា-ថៃ!ចិនបញ្ជាក់ជាថ្មីពីជំហរធ្វើការជាមួយម៉ាឡេស៊ីនិងប្រទេសក្នុងតំបន់ផ្សេងទៀតដើម្បីពង្រឹងបទឈប់បាញ់

    នៅថ្ងៃទី៥ ខែសីហា ក្រសួងការបរទេសចិនបានបញ្ជាក់ជាថ្មីថា តាមឆន្ទៈរបស់កម្ពុជា និងថៃ ចិននឹងធ្វើការជាមួយម៉ាឡេស៊ី និងប្រទេសក្នុងតំបន់ដទៃ ដើម្បីពង្រឹងបទឈប់បាញ់ និងជំរុញការទំនាក់ទំនងនិងកិច្ចសន្ទនា។

  32. ការនាំចូលសម្ភារសំណង់កើន៤៤% បើកឱកាសដល់សហគ្រាសចិន

    ធនាគារជាតិនៃកម្ពុជារាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ តម្លៃនាំចូលសម្ភារ និងបរិក្ខារសំណង់កើន ៤៤,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយតម្លៃគម្រោងសំណង់ដែលបានអនុម័តកើន ៣៧,៧%។

  33. ស្ថានការណ៍នៅតាមព្រំដែនធូរស្រាល ចិនបន្តទំនាក់ទំនងដើម្បីជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការ

    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា–ថៃបានធូរស្រាល ក្រោយកិច្ចជំនួបក្រៅផ្លូវការរវាងប្រទេសទាំងបីកាលពីថ្ងៃទី៣០ ខែកក្កដា។ ចិននឹងចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ នៅថ្ងៃទី៧ ខែសីហា តបតាមការអញ្ជើញ និងគាំទ្រការអនុវត្តបទឈប់បាញ់។

  34. ក្រសួងការពារជាតិកម្ពុជា៖ បន្លាលួសនៅតំបន់អានសេះត្រូវបានរុះរើ

    ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីកងទ័ពកម្ពុជា និងថៃបានចរចាគ្នា បន្លាលួសនៅតំបន់អានសេះ ខេត្តព្រះវិហារ ត្រូវបានរុះរើនៅរសៀលថ្ងៃទី៥ ខែសីហា ហើយគ្រឿងចក្ររបស់ភាគីថៃបានផ្អាកដំណើរការ។ នៅថ្ងៃទី៦ ខែសីហា ភាគីកម្ពុជាបានរាយការណ៍ថា ស្ថានការណ៍នៅទីនោះនៅតែស្ងប់ស្ងាត់។

  35. ទិដ្ឋភាពពលកររាប់ពាន់នាក់រងចាំអាជ្ញាធរព្រំដែនបើកទ្វារច្រកដើម្បីវិលចូលស្រុកកំណើតវិញ

    តាមអង្គការសង់ត្រាល់ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ពលករកម្ពុជារាប់ពាន់នាក់រង់ចាំនៅច្រកបានឡែមខាងថៃ ដើម្បីវិលចូលតាមច្រកអន្តរជាតិដូងក្នុងខេត្តបាត់ដំបង។ តាមទិន្នន័យក្រសួងការងារ ពលករកម្ពុជាចំនួន ៦៧០,៨៣៩ នាក់បានវិលពីថៃមកកម្ពុជាចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ល្ងាចថ្ងៃទី៥ ខែសីហា។

  36. ក្រសួងការពារជាតិកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការជីកលេណដ្ឋានជាបន្តបន្ទាប់របស់កងទ័ពថៃ

    ថ្ងៃទី៥ ខែសីហា ក្រសួងការពារជាតិកម្ពុជាចោទថា កងទ័ពថៃបានឆ្លងព្រំដែនចូលជីកលេណដ្ឋាន និងដាក់សំណង់នៅតំបន់អានសេះ។ ក្រសួងបានទាមទារឱ្យថៃរុះរើសំណង់ពាក់ព័ន្ធ និងដកគ្រឿងចក្រសំណង់ចេញ។

  37. រដ្ឋលេខាធិការក្រសួងព័ត៌មានដឹកនាំមន្ត្រីជំនាញ និងនិយ័តករមូលបត្រកម្ពុជាជួបប្រជុំពិភាក្សាការងារ បន្ទាប់ពីចុះអនុស្សរណ:នៃការយោគយល់

    នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជាបានប្រជុំពិភាក្សាផែនការអនុវត្តបន្ត បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

  38. មជ្ឈដ្ឋាននយោបាយ និងធុរកិច្ចរំលែកទុក្ខមរណភាពសហគ្រិនចិនល្បីឈ្មោះ ហ្វូ ស៊ានធីង

    លោក ហ្វូ ស៊ានធីង ជាសហគ្រិនចិន បានទទួលមរណភាពដោយជំងឺនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្នុងវ័យ៧៦ឆ្នាំ។ លោកបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន–កម្ពុជា និងបានបង្កើតក្រុមហ៊ុន Unite International។

  39. ក្រុមហ៊ុនអាម៉េរិក Argentem Creek ស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា

    នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន Argentem Creek និង Salmon Group បានស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍នេះ។

  40. អាជ្ញាធរបញ្ជាក់ដើម្បីឱ្យសាធារណជនស្ងប់ចិត្ត៖ «កម្ពុជាមានសុវត្ថិភាព សូមស្វាគមន៍អ្នកទាំងអស់គ្នា!»

    ក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា ស្ថានការណ៍បានវិលមករកស្ថិរភាពក្រោយបទឈប់បាញ់ចូលជាធរមាន និងបានអញ្ជើញភ្ញៀវឱ្យបន្តមកទស្សនាកម្ពុជា។

  41. ព័ត៌មានស៊ើបការណ៍ដ៏ក្តៅគគុកអះអាងថា កងទ័ពថៃគ្រោងធ្វើឃាតសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

  42. សម្តេច ហ៊ុន សែន ត្រឡប់មកដើរតួនាទីសំខាន់វិញឬ? ព្រះរាជបញ្ជាបង្ហាញទិសដៅនយោបាយថ្មី

    KPS99TV បានរាយការណ៍ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជបញ្ជា ប្រទានសិទ្ធិពិសេសដល់ប្រធានព្រឹទ្ធសភា ហ៊ុន សែន ឱ្យសម្របសម្រួលដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកិច្ចការកងទ័ព ការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។

  43. សភាពាណិជ្ជកម្មខេត្តព្រះសីហនុបរិច្ចាគប្រាក់ជាង៣ម៉ឺនដុល្លារ និងសម្ភារៈជួយជួរមុខ

    នៅថ្ងៃទី៤ ខែសីហា សភាពាណិជ្ជកម្មខេត្តព្រះសីហនុបានប្រគល់សាច់ប្រាក់ចំនួន ៣២ ៦៩១ ដុល្លារអាមេរិក និងសម្ភារៈដល់រដ្ឋបាលខេត្ត ដើម្បីជួយដល់កងទ័ពជួរមុខតាមព្រំដែន និងអ្នកដែលត្រូវភៀសខ្លួនដោយសារការប្រយុទ្ធ។

  44. ឧកញ៉ា តាន់ តាត់ ផ្តល់ជំនួយជាង៣ម៉ឺនដុល្លារ និងអំណោយជាសម្ភារៈមួយចំនួនធំដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយ ដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខ និងជនភៀសសឹក

    នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានប្រគល់ថវិកា ៣២ ៦៩១ ដុល្លារអាមេរិក និងសម្ភារៈជូនរដ្ឋបាលខេត្ត ដើម្បីជួយកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

  45. ក្រសួងការបរទេសកម្ពុជាចោទថាកងទ័ពថៃឆ្លងព្រំដែនដាក់លួសបន្លា និងរំលោភអធិបតេយ្យភាព

    ថ្ងៃទី៥ ខែសីហា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថា កងទ័ពថៃបានឆ្លងព្រំដែនដាក់លួសបន្លាកាលពីថ្ងៃមុន។ អ្នកនាំពាក្យ ជុំ សុន្ទរី ចោទកងទ័ពថៃថាបំពានបទឈប់បាញ់ និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជា។

  46. ហ៊ុន ម៉ាណែត៖ បានចាត់ឱ្យស្ថាប័នពាក់ព័ន្ធជំរុញការដោះលែងនិងបញ្ជូនយោធិនកម្ពុជា ១៨ នាក់ត្រឡប់មកវិញឱ្យបានឆាប់

    នៅថ្ងៃទី៤ ខែសីហា លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានចាត់ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសម្របសម្រួលជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដើម្បីជំរុញឱ្យយោធិនកម្ពុជា ១៨ នាក់ដែលថៃបានឃុំខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ត្រូវបានដោះលែង និងត្រឡប់មកមាតុប្រទេសឱ្យបានឆាប់។

  47. រដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយICRC ដើម្បីខិតខំជំរុញការដោះលែងយោធាកម្ពុជាទាំង១៨នាក់ត្រលប់មកមាតុប្រទេសវិញឱ្យបានឆាប់

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើការជាមួយ ICRC តាមរយៈស្ថានបេសកកម្មកម្ពុជានៅហ្សឺណែវ ដើម្បីជំរុញឱ្យយោធិនកម្ពុជាទាំង ១៨ នាក់ ដែលថៃឃុំខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា បានវិលមកស្រុកឆាប់ៗ និងដោយសុវត្ថិភាព។

  48. ព័ត៌មានបន្ទាន់៖ កងទ័ពថៃឡោមព័ទ្ធតំបន់អានសេះ

    នៅថ្ងៃទី៤ ខែសីហា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានផ្សាយថា កងកម្លាំងប្រដាប់អាវុធថៃបានចូលតំបន់ព្រំដែនអានសេះ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃនោះ។ នគរបាលព្រំដែនកម្ពុជាចាត់ទុកសកម្មភាពនេះថាបំពានកិច្ចព្រមព្រៀងឈប់បាញ់។

  49. កងកម្លាំងប្រដាប់អាវុធថៃបានចូល និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ ក្នុងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ

    ប្រភពកម្ពុជាឱ្យដឹងថា ទាហានថៃបានដាក់លួសបន្លានៅតំបន់ព្រំដែនអានសេះ ខេត្តព្រះវិហារ នៅប្រមាណម៉ោង ១១ ព្រឹក ថ្ងៃទី៤ ខែសីហា។

  50. អគ្គស្នងការរងនគរបាលជាតិប្រគល់អំណោយជូនយោធិនរងរបួស និងពិការ

    លោក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងអ្នករួមដំណើរ បាននាំសម្ភារប្រើប្រាស់ អាហារ និងថវិកាជូនយោធិនរងរបួស និងពិការ ដែលកំពុងព្យាបាលនៅមណ្ឌលស្ដារនីតិសម្បទាក្នុងខេត្តព្រះវិហារ និងសៀមរាប។