រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

​កម្ពុជាទទួលឥទ្ធិពលខ្យល់មូសុងឦសាន ខណៈតំបន់មាត់សមុទ្រមួយចំនួនអាចមានភ្លៀងធ្លាក់

សេចក្តីសង្ខេប

យោងតាមការព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឥទ្ធិពលសម្ពាធខ្ពស់ដែលកើតមាននៅលើសមុទ្រចិនខាងត្បូង បានជះឥទ្ធិពលដល់របបខ្យល់មូសុងឦសាន ដែលបក់ឆ្លងកាត់តំបន់សមុទ្រនានា អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានសីតុណ្ហភាពមធ្យមអប្បបរមាចន្លោះពី ២១ ទៅ ២២អង្សាសេ និងអតិបរមាប្រមាណ ៣១អង្សាសេ។


យោងតាមការព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឥទ្ធិពលសម្ពាធខ្ពស់ដែលកើតមាននៅលើសមុទ្រចិនខាងត្បូង បានជះឥទ្ធិពលដល់របបខ្យល់មូសុងឦសាន ដែលបក់ឆ្លងកាត់តំបន់សមុទ្រនានា អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានសីតុណ្ហភាពមធ្យមអប្បបរមាចន្លោះពី ២១ ទៅ ២២អង្សាសេ និងអតិបរមាប្រមាណ ៣១អង្សាសេ។ សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ចាម តាកែវ និងកណ្ដាល ពុំមានភ្លៀងធ្លាក់ឡើយ ដោយខ្យល់បក់ពីទិសឦសាន និងទិសបូព៌ា ក្នុងល្បឿនមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ចំពោះតំបន់ខ្ពង់រាប រួមមានខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ព្រមទាំងជួរភ្នំក្រវាញ ក៏មិនមានភ្លៀងធ្លាក់ដែរ។ តំបន់នេះមានសីតុណ្ហភាពអប្បបរមាមធ្យម ២១អង្សាសេ និងអតិបរមា ៣១អង្សាសេ ខណៈខ្យល់បក់ពីទិសឦសាន និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ២២អង្សាសេ និងអតិបរមា ៣១អង្សាសេ។ ខេត្តកំពត ខេត្តកែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥ភាគរយ ខណៈខេត្តកោះកុង និងខេត្តព្រះសីហនុ ពុំមានភ្លៀងធ្លាក់នោះទេ។
ទន្ទឹមនឹងនេះ ស្ថានភាពសមុទ្រត្រូវបានព្យាករថា រលកមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,២៥ម៉ែត្រ។ អាកាសធាតុទូទៅនៅតាមតំបន់ភាគច្រើនមានលក្ខណៈស្ងួត និងមិនមានភ្លៀងធ្លាក់ ប៉ុន្តែតំបន់មាត់សមុទ្រមួយចំនួនអាចប្រឈមនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕ដោយ៖ ឆី