រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន2:18

សេចក្តីសង្ខេប

ឯកឧត្តម ហាប់ ទូច តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចលើប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO លើកទី១ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសចូលរួម «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តម ហាប់ ទូច តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចលើប្រាសាទព្រះវិហារ ដោយសង្កត់ធ្ងន់ថា ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ មិនត្រឹមតែធ្វើឱ្យខូចខាតដល់សំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់តម្លៃវប្បធម៌ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិទាំងមូល។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ដែលបានបង្ហាញសុឆន្ទៈ និងស្មារតីទទួលខុសត្រូវរួមក្នុងការចូលរួមស្តារការខូចខាត ដើម្បីរក្សាបេតិកភណ្ឌដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់ក្រោយ។

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាដែលរៀបចំឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។ គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ អមដោយមន្ត្រីជំនាញចំនួន៣រូប បានចូលរួមក្នុងវេទិកានេះ ដើម្បីពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្ស ការចងក្រងឯកសារ ការស្រាវជ្រាវ និងការលើកតម្លៃមរតកអារ្យធម៌រួម។

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

បន្ថែមពីនេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ និងប្រាសាទព្រះវិហារ អស់រយៈពេលជាង៤ទសវត្សរ៍មកនេះ។

ជាមួយគ្នានេះ មន្ត្រីជំនាញកម្ពុជាបានចូលរួមផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ព្រមទាំងបានជួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌា ថ្នាក់ដឹកនាំ និងអ្នកជំនាញពាក់ព័ន្ធ។

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

សូមបញ្ជាក់ថាវេទិកានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញមកពីរដ្ឋសមាជិក និងប្រទេសដៃគូសន្ទនានៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីមរតកអារ្យធម៌រួម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់សន្តិភាព សុខដុមរមនារវាងប្រជាជាតិ។ ដោយ៖ សុភ័ក្រ្ត

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

អត្ថបទមុនៗក្នុងផ្នែកនេះ