រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តបូកែវ នៃប្រទេសឡាវ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង ចាប់ខ្លួនជនបរទេស ៨០ នាក់

អានអត្ថបទដើម
ស្តាប់ព័ត៌មាន1:36

សេចក្តីសង្ខេប

កម្លាំងសមត្ថកិច្ចខេត្តបូកែវ នៃប្រទេសឡាវ បានបង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង នៅស្រុកផាអ៊ុដុម និងស្រុកតុនផ្សឹង។ ពួកគេបានចាប់ខ្លួនជនបរទេស ៨០ នាក់ ក្នុងនោះមានជនជាតិចិន ៧២ នាក់ និងរឹបអូសទូរស័ព្ទដៃជាងមួយពាន់គ្រឿង។

ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍នាពេលថ្មីៗនេះថា ប៉ូលិសសេដ្ឋកិច្ច នាយកដ្ឋានគ្រប់គ្រងជនបរទេស និងប៉ូលិសមូលដ្ឋាននៃខេត្តបូកែវ ប្រទេសឡាវ បានសហការគ្នាចុះឆែកឆេរភ្លាមៗជាបន្តបន្ទាប់នៅភូមិផាអ៊ុដុម ស្រុកផាអ៊ុដុម និងនៅសណ្ឋាគារស្ព្រីង (Spring) ក្នុងភូមិត្រីកោណ តំបន់ត្រីកោណមាស ស្រុកតុនផ្សឹង។ ពួកគេបានបង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង និងចាប់ខ្លួនជនបរទេស ៨០ នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងនោះមានជនជាតិចិន ៧២ នាក់។

ខេត្តបូកែវ នៃប្រទេសឡាវ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង ចាប់ខ្លួនជនបរទេស ៨០ នាក់

ខេត្តបូកែវ នៃប្រទេសឡាវ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង ចាប់ខ្លួនជនបរទេស ៨០ នាក់

ក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានរឹបអូសវត្ថុតាងជាច្រើន រួមមានទូរស័ព្ទដៃជាងមួយពាន់គ្រឿងផងដែរ។

ខេត្តបូកែវ នៃប្រទេសឡាវ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង ចាប់ខ្លួនជនបរទេស ៨០ នាក់

ខេត្តបូកែវ នៃប្រទេសឡាវ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង ចាប់ខ្លួនជនបរទេស ៨០ នាក់

ខេត្តបូកែវស្ថិតនៅភាគពាយ័ព្យនៃប្រទេសឡាវ ហើយមានទន្លេមេគង្គខណ្ឌចែកពីប្រទេសថៃ និងមីយ៉ាន់ម៉ា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហាបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍នៅតំបន់ត្រីកោណមាសគឺធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ជនដែលត្រូវបានចាប់ខ្លួន និងវត្ថុតាងនានា ត្រូវបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត និងចាត់ការបន្ត។20261126181102_u0fuyxj4jd.jpg

អត្ថបទមុនៗក្នុងផ្នែកនេះ