នៅថ្ងៃទី២៧ ខែវិច្ឆិកា អាជ្ញាធរពាក់ព័ន្ធកម្ពុជា បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៧៧ នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេត្រូវបានសង្ស័យថាស្នាក់នៅខុសច្បាប់ ធ្វើការខុសច្បាប់ ប្រើប្រាស់គ្រឿងញៀន និងពាក់ព័ន្ធការបោកប្រាស់តាមអនឡាញ ហើយក្នុងចំណោមពួកគេមានស្ត្រី ៦ នាក់។



ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានបន្តអនុវត្តប្រតិបត្តិការបង្ក្រាបការបោកប្រាស់តាមអនឡាញ។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមអនឡាញនៃកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៦ ភាគីកម្ពុជាបានបង្ក្រាបទីតាំងបោកប្រាស់តាមអនឡាញសរុបចំនួន ៩៧២ កន្លែង និងបានបញ្ជូនជនបរទេសចំនួន ២៣.៧៦០ នាក់ ត្រឡប់ទៅប្រទេសវិញ។




ម្យ៉ាងទៀត យោងតាមស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំនេះ មានពលរដ្ឋឥណ្ឌូនេស៊ីសរុបចំនួន ១៣.៧៨៩ នាក់ ដែលពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ បានស្នើសុំជំនួយពីស្ថានទូត ដោយមានបំណងចង់ត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។







