ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

៧ខែឆ្នាំនេះ!!កម្ពុជារកចំណូលបានជាង២០លានដុល្លារធ្លាក់ចុះជិត៣០ភាគរយពីការលក់សំបុត្រចូលទស្សនាអង្គរ

KPS99TV

កម្ពុជារកចំណូលបានចំនួនជាង ២០លានដុល្លារអាម៉េរិក(២០,៣២៦,៩៦៦ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤២៨,២២៣នាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរធ្លាក់ចុះជាង ៣០ភាគរយ និងចំណូលធ្លាក់ចុះ ២៩,០៣ភាគរយ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី០១ ខែសីហា។

ចំណែក ពេញ១ខែកក្កដា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិត ២លានដុល្លារអាម៉េរិក (១,៨៥៤,៤៩៧ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤០,៤៥១នាក់។ តួលេខនេះ ភ្ញៀវទេសចរធ្លាក់ជាង ២០ភាគរយ និងចំណូលក៏ធ្លា្កក់ជាង ២០ភាគរយដូចគ្នាដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ចំណូលដែលរកបានក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ បានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៨៥៦, ៤៤៦ដុល្លារអាម៉េរិក។ ចំណែក ចំណូលដែលរកបានក្នុងខែកក្កដា បានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៨០, ៩០២ដុល្លារអាម៉េរិក៕

ដោយ៖ ង៉ែត ពិសាន្ត