ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ច័ន្ទ សារុន

KPS99TV

នារសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជូនចំពោះលោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។ ការចូលរួមគោរពវិញ្ញាណក្ខន្ធនេះ គឺជាការបង្ហាញពីការគោរពចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ដែលធ្លាប់បំពេញតួនាទីជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សម្ដេចក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវមហាឧបាសិកា សុខ កែវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធ្ងន់ធ្ងរនេះ។ ដោយ៖ សុភ័ក្រ្ត