កម្ពុជាកំពុងជំរុញការកែទម្រង់វិស័យទឹកស្អាត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ជំរុញការវិនិយោគ និងការផ្តល់សេវាទឹកស្អាត។
នេះជាការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោក Michael Webster ប្រធានគ្រប់គ្រងផ្នែកទឹកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និងលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា រួមទាំងអ្នកជំនាញជាន់ខ្ពស់ផ្នែកទឹកស្អាត នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង៕
ដោយ៖ ស្រីពី








