សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថាកម្ពុជាមិនទាមទារយកអតីតទឹកដីខ្មែរដូចជានៅខេត្តបុរីរម្យ ឬសុរិន្ទឡើយ កម្ពុជាទាមទារយកពីថៃមកវិញតែទឹកដីស្របច្បាប់របស់ខ្លួនដែលកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១លើ២រយពាន់ អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ប៉ុណ្ណោះ។
