ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រារព្ធខួបកំណើត ៩ឆ្នាំ ដោយចែករំលែកក្តីស្រឡាញ់ដល់កុមារនៅគន្ធបុប្ផា

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃខួបកំណើតគម្រប់ ៩ឆ្នាំ របស់កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតបាននាំកូនប្រុសទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបំពេញបំណងប្រាថ្នារបស់កូន ក្នុងការសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល។

យោងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីនៅថ្ងៃនេះបានឲ្យដឹងថា៖នាថ្ងៃខួបកំណើតអូនសិទ្ធិ នាងខ្ញុំបានបំពេញបំណងប្រាថ្នារបស់កូនប្រុសសំណព្វដោយជូនគាត់មកមន្ទីរពេទ្យគន្ធបុប្ផា ព្រោះកូនចង់ដឹងអំពីសុខទុក្ខរបស់កុមារា កុមារីដែលកំពុងសម្រាកព្យាបាល ថែមទាំងចង់ចែកជាកាដូ និងនំចំណី ជូនដល់អ្នកជំងឺគ្រប់ៗរូបផងដែរ ។ ក្នុងឱកាសនេះដែរ អូនសិទ្ធិសូមបួងសួងដល់ទេវតាថែរក្សាទឹកដី សូមឱ្យកុមារា កុមារីឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនជានិច្ច ។