បន្ទាប់ពីការអញ្ជើញដល់របស់នាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ នារសៀលថ្ងៃដដែលសម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការជូន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព។













