ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សមត្ថកិច្ចរកឃើញកញ្ឆាសង្ស័យជាង ៤៨គីឡូក្រាម លាក់ក្នុងវ៉ាលីអ្នកដំណើរបរទេស ២នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆាសរុប ៨៥ដុំ ទម្ងន់សុទ្ធ ៤៨.១៥៨ក្រាម ក្នុងករណីពីរផ្សេងគ្នា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ វត្ថុតាងទាំងនេះត្រូវបានរកឃើញពីអ្នកដំណើរបរទេសចំនួន ២នាក់។


តាមរបាយការណ៍ ករណីទី១ កើតឡើងនៅម៉ោង ៨:៣៥នាទីព្រឹក ដោយសមត្ថកិច្ចរកឃើញកញ្ឆាសង្ស័យ ៤៦ដុំ ទម្ងន់ ២៣.០៤៦ក្រាម។ ចំណែកករណីទី២ កើតឡើងនៅម៉ោង ៨:០៥នាទីយប់ ដោយរកឃើញកញ្ឆាសង្ស័យ ៣៩ដុំ ទម្ងន់ ២៥.១១២ក្រាម។ ក្នុងករណីទាំងពីរ គ្រឿងញៀនសង្ស័យត្រូវបានលាក់ទុកក្នុងវ៉ាលីសម្លៀកបំពាក់។

ក្រោយបញ្ចប់នីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទៅអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។