កប៉ាល់ដឹករថយន្តប្រភេទ Ro-Ro ឈ្មោះ «ក្វាងរ៉ុង»ដែលទើបសាងសង់ថ្មីនៅខេត្តជាំងស៊ូ ប្រទេសចិន នៅថ្ងៃទី ១១ម្សិលមិញ បានដឹករថយន្តថាមពលថ្មីផលិតក្នុងប្រទេសចិនចំនួន ១,៥៣០ គ្រឿង ចេញដំណើរពីតំបន់កំពង់ផែឡុងថាន នៃកំពង់ផែណានជីង ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ក្នុងការធ្វើដំណើរលើកដំបូងរបស់ខ្លួន។
នេះគឺជាខ្សែដឹកជញ្ជូនរថយន្តតាមសមុទ្រដោយផ្ទាល់ថ្មីមួយទៀតរបស់កំពង់ផែណានជីង បន្ទាប់ពីខ្សែដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។
ការបើកខ្សែដឹកជញ្ជូនថ្មីនេះ នឹងជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូនតាមសមុទ្រអន្តរជាតិរបស់កំពង់ផែណានជីង និងផ្តល់ជម្រើសដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញរថយន្តផលិតក្នុងប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប ដែលមានអត្ថប្រយោជន៍កាន់តែប្រសើរផ្នែកថ្លៃដឹកជញ្ជូន និងរយៈពេលដឹកជញ្ជូន។





