ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងសុខាភិបាល ក្រើនរំលឹកពីការកើនឡើងនៃជំងឺផ្ដាសាយ ជាពិសេសលើកុមារ និងមនុស្សចាស់

ប៉ៃ សុឃីម

ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ផ្អែកតាមប្រព័ន្ធតាមដានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្ដាសាយបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើក្រុមមនុស្សងាយរងគ្រោះ រួមមាន កុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ក្រសួងបានបញ្ជាក់ថា ជំងឺផ្ដាសាយអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីការក្អក ឬកណ្ដាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ ប៉ៃ សុឃីម