ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

អាស៊ែបៃហ្សង់ ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍នៅកម្ពុជា!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។

តាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ភា្ជប់ទំនាក់ទំនងជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា ដើម្បីឱ្យសមាគមទេសចរណ៍ទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរផងដែរ៕ដោយ៖ ស្រីពី