ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សម្ដេចធិបតីគាំទ្រចំពោះការចូលរួមផ្តល់គំនិតពីប្រជាពលរដ្ឋដើម្បីបន្ថែមរចនាបថខ្មែរលើរូបសំណាក "បាតដៃសុភមង្គល"

ពេញ សុភ័ក្រ្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦នេះ  បានសម្ដែងការគាំទ្រលើការបញ្ចេញមតិក្នុងការកែលម្អលើរូបសំណាក "បាតដៃសុភមង្គល"ក្រោយអភិបាលខេតុ្តកំពតបានសម្ពោធដាក់ឲ្យដំណើរការក្នុងពេលភ្ជុំបិណ្ឌដើម្បីអោយពលរដ្ឋភ្ញៀវទេសចរបានទស្សនាកម្សាន្ត ផ្ដិតយករូបភាពដ៏ស្រស់ស្អាតលើទឹកដីកំពត។


ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក "បាតដៃសុភមង្គល" ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ។ ដោយ៖ សុភ័ក្រ្ត