ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សម្ដេចធិបតីជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ពេញ សុភ័ក្រ្ត

សម្ដេចធិបតីហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ ត្រូវនិងម៉ោងនៅប្រទេសអាស៊ែបៃហ្សង់ មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅវិមានរដ្ឋសភា Milli Majlis ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។