រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ប្រតិភូបច្ចេកទេសជប៉ុន ចុះសិក្សាការចិញ្ចឹមបង្គា និងក្តាមថ្មនៅព្រៃនប់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្ម

ប្រតិភូបច្ចេកទេសវារីវប្បកម្មជប៉ុន ចុះកសិដ្ឋានបង្គានិងក្តាមថ្ម នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យដឹកនាំដោយអនុរដ្ឋលេខាធិការកសិកម្ម ជា ឆេង ដើម្បីផ្លាស់ប្ដូរបច្ចេកទេសនិងគាំទ្រសមត្ថភាពអ្នកចិញ្ចឹម។

ក្រុម AOT ចុះរបងព្រំដែនដែលថៃសង់ដោយឯកតោភាគីនិងទីតាំងពលរដ្ឋថៃធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជា

តាមក្រសួងការពារជាតិ AOT ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះពិនិត្យតំបន់បង្គោលព្រំដែន៥២–៥៩ នៅកំរៀង ថ្ងៃទី៦ ខែកក្កដា។ ក្រសួងរាយការណ៍អំពីរបងក្បែរបង្គោល៥២–៥៤ និងទីតាំងដាំដុះចន្លោះ៥១–៥៩ ព្រមទាំងតវ៉ា និងជំរុញប្រជុំ JBC ដើម្បីដោះស្រាយដោយសន្តិវិធី។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការត្រៀមកម្លាំងជាប្រចាំ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តត្រៀមកម្លាំងនិងសម្ភារ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការ ហេង ប៊ុនទី បានជួបកម្លាំងចល័តប្រចាំបញ្ជាការដ្ឋាន ចែកអាវប្រតិបត្តិការ៨០កំប្លេ និងណែនាំឱ្យគោរពវិន័យ បទបញ្ជា និងត្រៀមបម្រើប្រជាពលរដ្ឋ។

អាជ្ញាធរខេត្តព្រះសីហនុប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួងដើម្បីរកដំណោះស្រាយលើបញ្ហាកកស្ទះសេវានៅច្រកចេញចូលតែមួយ

រដ្ឋបាលខេត្តព្រះសីហនុជួបថ្នាក់ដឹកនាំអន្តរក្រសួង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យការយឺតយ៉ាវសេវាច្រកចេញចូលតែមួយ។ អភិបាលខេត្ត ម៉ាង ស៊ីណេត លើកឡើងពីនីតិវិធីឯកសារសុរិយោដីដែលត្រូវបញ្ជូនបន្តទៅក្រុងស្រុកនិងឃុំសង្កាត់ ខណៈស្ថាប័នពាក់ព័ន្ធផ្តល់យោបល់ដោះស្រាយ។

សមត្ថកិច្ចចម្រុះបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ៧គ្រឿង នៅស្រុកជីក្រែង ខណៈពលរដ្ឋស្នើពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើ

សមត្ថកិច្ចរឹបអូសគោយន្តដឹកឈើ៧គ្រឿង និងឈើមូលប្រភេទលេខ១ កកោះ ប្រវែង២ម៉ែត្រ ចំនួន១៣២ដុំ នៅភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ វត្ថុតាងរក្សាទុកដើម្បីបន្តនីតិវិធី ខណៈប្រភពមូលដ្ឋាននិងយុវជនអំពាវនាវបង្ក្រាបបទល្មើសព្រៃឈើ។

ក្រសួងការពារជាតិ៖ យោធាកម្ពុជា ៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែក អំឡុងពេលល្បាតនៅតំបន់ព្រំដែន ខេត្តឧត្តរមានជ័យ

តាមក្រសួងការពារជាតិ កម្លាំងកម្ពុជាល្បាតនៅតំបន់ចូកគ្រួស ភូមិថ្មដូន ស្រុកបន្ទាយអំពិល ម៉ោង១២:៣៥រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយជួបកងល្បាតថៃនៅម្ខាងទៀតលួសបន្លា មានគ្រាប់បែកផ្ទុះខាងក្រោយកងល្បាតកម្ពុជា របួស៤នាក់។ ក្រសួងថាកំពុងព្យាបាលនិងស៊ើបអង្កេតមូលហេតុ។

បុរសចិនត្រូវចាប់ខ្លួន ពាក់ព័ន្ធការសង្ស័យកាន់កាប់អាវុធដោយខុសច្បាប់នៅព្រះសីហនុ

កងរាជអាវុធហត្ថខេត្តព្រះសីហនុរាយការណ៍ការចាប់ខ្លួន SHUN ZHENG អាយុ៣០ឆ្នាំ ជនជាតិចិន សង្ស័យកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធគ្រាប់រំសេវដោយគ្មានអនុញ្ញាត។ សមត្ថកិច្ចដកហូតកាំភ្លើងវែងកែច្នៃ១ កាំភ្លើងខ្លីពាក់កណ្ដាលស្វ័យប្រវត្តិ២ និងវត្ថុតាងផ្សេងៗ ហើយបញ្ជូនសំណុំរឿងទៅតុលាការថ្ងៃទី៤ ខែកក្កដា។