រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

៦ខែឆ្នាំ២០២៦ កម្មករ-និយោជិតជិត ៣,៩០០នាក់ ស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈករណីកើនឡើងជាងឆ្នាំមុន

ឆមាសទី១ ឆ្នាំ២០២៦ អត្ថបទរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍កម្មករ-និយោជិត៣,៤១១ករណី មានជនរងគ្រោះ៣,៨៤៧នាក់ ក្នុងនោះស្លាប់៦៣នាក់។ ករណីកើនឡើងធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែចំនួនអ្នកស្លាប់ថយចុះ។

សម្តេចតេជោ ហ៊ុន សែន រំលឹករូបថតដ៍កម្រកាលអាយុ ២៦ឆ្នាំ ពេលដឹកនាំការតស៊ូប្រឆាំងរបបប៉ុល ពត

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានចែករំលែករូបថតឆ្នាំ១៩៧៨ តាមឆានែល CoolApp នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និងរំលឹកថា កាលនោះសម្តេចមានអាយុ២៦ឆ្នាំ និងបានដឹកនាំការតស៊ូប្រឆាំងប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ។

ព្រះមហាក្សត្រនិងសម្ដេចម៉ែបានយាងនិវត្តន៍ពីទីក្រុងប៉េកាំងត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងត្រឡប់ពីទីក្រុងប៉េកាំង មកដល់កម្ពុជា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីការពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការងារអប់រំនយោបាយចិត្តសាស្ត្រ លើកកម្ពស់ស្មារតី និងវិន័យកងកម្លាំង

វរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឱ្យមេបញ្ជាការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអប់រំនយោបាយ និងចិត្តសាស្ត្រ ឆមាសទី១ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ដោយមានអ្នកចូលរួម១០៣នាក់ ក្នុងនោះនារី៤នាក់។