រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក រឹតបន្តឹងការត្រួតពិនិត្យជលយានយន្ត ធានាសុវត្ថិភាពភ្ញៀវទេសចរទៅកាន់តំបន់កោះ

នគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលទេសចរណ៍ បានត្រួតពិនិត្យជលយានយន្តដឹកភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យបច្ចេកទេសនិងសុវត្ថិភាពការធ្វើដំណើរទៅតំបន់កោះ។

ប្រជាពលរដ្ឋជួបការលំបាក ៤០គ្រួសារ ទទួលអំណោយពីក្រុមការងារគណបក្សចុះជួយសង្កាត់រាម

ក្រុមការងារគណបក្សចុះជួយសង្កាត់រាមបានផ្តល់អំណោយដល់៤០គ្រួសារ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងមួយគ្រួសារទទួលអង្ករ១បាវ មី១កេស សារ៉ុង១ គ្រឿងឧបភោគបរិភោគ និង៩ម៉ឺនរៀល។ អង្ករ១តោនផ្សេងទៀតបានផ្តល់ជូនស្នាក់ការគណបក្ស។

៣ថ្ងៃខែកក្កដា! ក្រសួងទេសចរណ៍នឹងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ

ក្រសួងទេសចរណ៍គ្រោងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» ថ្ងៃទី១០–១២ កក្កដា នៅវិមានអាហារ OCIC ជ្រោយចង្វារ ភ្នំពេញ។ កម្មវិធីរួមមានពិព័រណ៍ផលិតផលនិងសេវាកម្ម និងវេទិកាថ្ងៃទី១០ កក្កដា។

ឯកឧត្តមបណ្ឌិត លី ធុជ អំពាវនាវឱ្យប្រទេសទាំងអស់ជ្រើសរើសកិច្ចសហប្រតិបត្តិការ ជំនួសការប្រឈមមុខដាក់គ្នា

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងនៅ Dubrovnik Forum 2026 ថ្ងៃទី២៧ មិថុនា ថាស្វ័យភាព ការសន្ទនា និងច្បាប់អន្តរជាតិជាមូលដ្ឋានសន្តិភាព ហើយអំពាវនាវឱ្យប្រទេសទាំងអស់ជ្រើសរើសភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជំនួសការប្រឈមមុខដាក់គ្នា។