រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កម្លាំងសមត្ថកិច្ចព្រះសីហនុ បង្កើនការល្បាតតាមឆ្នេរ ធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងរដូវភ្លៀង និងរលកធំ

កម្លាំងនគរបាលទេសចរណ៍ ចរាចរណ៍ផ្លូវទឹក និងការិយាល័យសុខាភិបាល បានល្បាតឆ្នេរនៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីណែនាំភ្ញៀវ និងត្រៀមសង្គ្រោះបន្ទាន់ ក្នុងរដូវភ្លៀងនិងរលកធំ។

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចិញ្ចឹមត្រីនៅស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យការចិញ្ចឹមត្រីរបស់ប្រជានេសាទនៅស្រុកស្ទឹងហាវ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យអ្នករស់នៅមាត់ព្រែកនិងតំបន់ងាយរងគ្រោះប្រុងប្រយ័ត្នភ្លៀងខ្លាំងនិងជំនន់។

កម្ពុជានៅតែមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៩មិថុនា-១កក្កដា ២០២៦

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០២៦ តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ផ្ទៃដី៤០% ៣០% និង៤៥%តាមលំដាប់។

ចូលរួមទាំងអស់គ្នានៅថ្ងៃ១១-១២កក្កដា!!អាជ្ញាធររៀបចំ«ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី»នៅស្រុកថ្មបាំង ខេត្តកោះកុង

រដ្ឋបាលស្រុកថ្មបាំងបានជូនដំណឹងអំពី «ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» គ្រោងចាប់ពីម៉ោង៣៖០០រសៀល ថ្ងៃទី១១ កក្កដា និងឆ្លងបុណ្យថ្ងៃទី១២ កក្កដា ឆ្នាំ២០២៦ ដើម្បីអបអរផលទុរេន និងផ្សព្វផ្សាយទេសចរណ៍និងកសិកម្មមូលដ្ឋាន។

ផលិតផលខ្មែរ កាន់តែរីកចម្រើន! យុទ្ធនាការ Made in Cambodia ទាក់ទាញផ្សារទំនើប និងម៉ាតជាង ៦០០ទីតាំង ចូលរួមគាំទ្រផលិតផលជាតិ

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យុទ្ធនាការ #MadeInCambodia មានផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង៦០០ទីតាំងចូលរួម។ កម្មវិធីរៀបចំមួយសប្តាហ៍ក្នុងមួយខែពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយ និងជំរុញការដាក់លក់ផលិតផលខ្មែរ។

ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង

ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ចម្ងាយ៥គីឡូម៉ែត្រ នៅឧទ្យានជាតិគិរីរម្យ មានអ្នកចូលរួមប្រមាណ៤០០នាក់។ រដ្ឋមន្ត្រីទេសចរណ៍បានលើកឡើងពីតួនាទីកីឡាក្នុងទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ពីខែឧសភាដល់តុលា។

មេបញ្ជាការកងទ័ពជើងទឹក៖ បន្តហ្វឹកហ្វឺន និងបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិនឱ្យកាន់តែរឹងមាំ

ឧត្តមនាវីឯក ទៀ សុខា បានថ្លែងនៅពិធីបើកវគ្គសេនាធិការជំនាន់ទី១ និងជំនាញនាវិកភាពជំនាន់ទី១១ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថាកងទ័ពជើងទឹកនឹងបន្តហ្វឹកហ្វឺន និងបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិន។