
សម្ដេចធិបតីអំពាវនាវឱ្យរួមគ្នាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះយើងអាចធ្វើបាន និងយើងត្រូវតែធ្វើ
ក្នុងសារពាក់ព័ន្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបន្តសហការ ការពារមូសខាំ និងទៅពិគ្រោះពិនិត្យសុខភាពឱ្យបានឆាប់ ប្រសិនបើសង្ស័យថាឆ្លងជំងឺក្រោយស្នាក់នៅតំបន់មានហានិភ័យ។









