
តាមសេចក្ដីរាយការណ៍ លោក ស សុខា ឱ្យអាទិភាពវាយខ្នោះអ្នកបើកបរស្រវឹងនិងបញ្ជូនទៅអង្គភាពជំនាញ
ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ត្រូវបានរាយការណ៍ថាណែនាំនគរបាលចរាចរណ៍ទូទាំងប្រទេសឱ្យរឹតបន្តឹងលើការបើកបរស្រវឹង ដោយផ្ដល់អាទិភាពវាយខ្នោះនិងបញ្ជូនទៅអង្គភាពជំនាញ នៅពេលការវាស់ជាតិអាល់កុលឬអាការៈបង្ហាញពីការស្រវឹង ជាពិសេសពេលបង្កគ្រោះថ្នាក់។









