ក្រុមការងារខេត្តចុះពិនិត្យការត្រៀមបង្កើត Pub Beach របស់ KPIG នៅកោះពស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះខេត្តចុះពិនិត្យ និងជំរុញការរៀបចំបង្កើត Pub Beach របស់ក្រុមហ៊ុន KPIG នៅកោះពស់ កាលពីថ្ងៃទី១០ មេសា។2026-04-11KPS99TV
ស.ស.យ.ក ខេត្តព្រះសីហនុរៀបចំសង្ក្រាន្តថ្ងៃទី១១–១២ ខែមេសា នៅឆ្នេរអូត្រេះស.ស.យ.ក ខេត្តព្រះសីហនុ កំពុងត្រៀមកម្មវិធីសង្ក្រាន្ត២ថ្ងៃនៅឆ្នេរអូត្រេះ ដោយអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមសកម្មភាពប្រពៃណីខ្មែរ។2026-04-11KPS99TV
ថ្នាក់ដឹកនាំពោធិ៍សាត់ថ្វាយគ្រឿងបូជាជូនបារមីឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវនៅរសៀលថ្ងៃទី១០ ខែមេសា ថ្នាក់ដឹកនាំនិងមន្ត្រីខេត្តបានរៀបចំពិធីតាមប្រពៃណីព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា បួងសួងសុំសុខសុវត្ថិភាពជូនកងទ័ពនិងប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។2026-04-11KPS99TV
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាអំពីការដាក់ពាក្យ Australia Awards សម្រាប់ឆ្នាំ២០២៧សិក្ខាសាលានៅថ្ងៃទី៨ មេសា បានបង្ហាញនីតិវិធី អត្ថប្រយោជន៍ និងលក្ខខណ្ឌសំខាន់ៗនៃការដាក់ពាក្យអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំ២០២៧។ អគ្គលេខាធិការក្រសួងបានថ្លែងអំណរគុណដល់អូស្ត្រាលីចំពោះការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។2026-04-11KPS99TV
កិច្ចប្រជុំអន្តរក្រសួងពិនិត្យលទ្ធភាពកែច្នៃសំណល់អេឡិចត្រូនិកជាវត្ថុធាតុមានតម្លៃកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី៨ មេសា បានពិភាក្សាអំពីទំហំ ប្រភេទ និងការប្រមូលទិន្នន័យសំណល់អេឡិចត្រូនិកក្នុងស្រុក។ អង្គប្រជុំគាំទ្រការសិក្សាស៊ីជម្រៅ ដើម្បីរៀបចំការគ្រប់គ្រង និងជួយដល់ការសម្រេចចិត្តវិនិយោគ។2026-04-10KPS99TV