រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

អាជ្ញាធររាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរនៅសប្តាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវជុំវិញផ្សារដើមគរចាប់ពីថ្ងៃទី១៨ ខែមករា ហើយអំពាវនាវឱ្យអាជីវករប្តូរទៅផ្សារដើមគរថ្មី ដោយមានការអនុគ្រោះថ្លៃឈ្នួលតូប និងអត្ថប្រយោជន៍ផ្សេងៗ។

សភាពាណិជ្ជកម្មកម្ពុជា នាំយកអំណោយប្រគល់ជូនសមាគមសិល្បករខ្មែរ ដើម្បីយកចែកជូនគ្រួសារវីរកងទ័ពនិងពលរដ្ឋភៀសសឹក២ពាន់គ្រួសារ

សភាពាណិជ្ជកម្មកម្ពុជាបានប្រគល់អំណោយរបស់មូលនិធិជូនសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១១ ខែមករា ដើម្បីត្រៀមចែកជូនដោយផ្ទាល់ដល់គ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកសរុប២ពាន់គ្រួសារ នៅខេត្តសៀមរាប។

ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី...និងតំបន់ជួរភ្នំធាតុអាកាសចុះត្រជាក់ដល់១៤អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងនៅព្រឹកថ្ងៃទី១២ ខែមករា ថាខ្យល់មូសុងឦសានធ្វើឱ្យតំបន់ខ្ពង់រាបចុះត្រជាក់ដល់១៤អង្សាសេ វាលទំនាប១៧អង្សាសេ និងតំបន់មាត់សមុទ្រ១៨អង្សាសេ ខណៈរលកសមុទ្រមានកម្ពស់០,៥០ដល់១,០០ម៉ែត្រ។

អ្នកនេសាទកម្ពុជា៤នាក់ត្រូវបានដោះលែង និងវិលត្រឡប់មកកម្ពុជាវិញក្រោយកងទ័ពជើងទឹកថៃឃាត់ខ្លួន

តាមការជូនដំណឹងរបស់ភាគីកម្ពុជា អ្នកនេសាទកម្ពុជា៤នាក់ដែលកងទ័ពជើងទឹកថៃឃាត់ខ្លួនជាមួយទូកកាលពីថ្ងៃទី៦ ខែមករា នៅជិតកោះ Yong ត្រូវបានដោះលែង និងវិលត្រឡប់ដោយសុវត្ថិភាព ក្រោយការសម្របសម្រួលតាមផ្លូវការទូត និងកិច្ចសហការអនុវត្តច្បាប់។

នគរបាលកម្ពុជាស៊ើបអង្កេតភោជនីយដ្ឋានសង្ស័យពាក់ព័ន្ធសកម្មភាពផ្លូវភេទខុសច្បាប់លាក់លៀម

នគរបាលបានឱ្យដឹងថា មន្ត្រីបានត្រួតពិនិត្យភោជនីយដ្ឋាន K & K នៅរាជធានីភ្នំពេញ ប្រហែលម៉ោង២៣ ថ្ងៃទី១០ ខែមករា ដោយសង្ស័យពាក់ព័ន្ធសកម្មភាពផ្លូវភេទខុសច្បាប់លាក់លៀម។ សមត្ថកិច្ចបានចាត់វិធានការលើទីតាំង ហើយការស៊ើបអង្កេតកំពុងបន្ត។

ខេត្តឧត្ដរមានជ័យ៖ ទោះបីឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយចំពោះសា្ថនារង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់១០០% ហើយ

អភិបាលខេត្តឧត្ដរមានជ័យ មាន ចាន់យ៉ាដា បានឱ្យដឹងថា ការស្ថាបនារង្វង់មូលដៃ៨នៅទីរួមខេត្តបានរួចរាល់១០០% ក្រោយសាងសង់ជាច្រើនខែ ដើម្បីលើកកម្ពស់សោភ័ណភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ ព្រមទាំងស្វាគមន៍ភ្ញៀវទេសចរ។

អ្នកនេសាទខ្មែរ៤នាក់ដែលកងទ័ពជើងទឹកថៃចាប់ខ្លួនបានត្រឡប់មកផ្ទះវិញហើយដោយសុខសុវត្ថិភាព

អ្នកនេសាទខ្មែរ៤នាក់ដែលកងទ័ពជើងទឹកថៃចាប់ខ្លួនជាមួយទូកកាលពីថ្ងៃទី៦ ខែមករា បានត្រឡប់មកកម្ពុជាដោយសុវត្ថិភាព។ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានស្វាគមន៍ការវិលត្រឡប់នេះលើហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១១ ខែមករា។

កម្ពុជាដាក់កំហិតពិនិត្យប្រវត្តិរូបម្ចាស់ក្រុមហ៊ុននានាដើម្បីទប់ស្កាត់ការលាងលុយខុសច្បាប់

ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនចូលរួមពិនិត្យប្រវត្តិរូប និងព័ត៌មានផ្ទាល់ខ្លួន ហើយអនុញ្ញាតឱ្យក្រុមហ៊ុនខកខានរបាយការណ៍ប្រចាំឆ្នាំ បង់ពិន័យត្រឹម១ឆ្នាំចុងក្រោយ ក្នុងរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។