រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កម្ពុជា–ចិន ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ៖ រដ្ឋមន្ត្រីការបរទេសទាំងពីរ ជួបពិភាក្សាកិច្ចការទ្វេភាគី នៅខេត្តយូណាន

លោកប្រាក់ សុខុនបានជួបលោកវ៉ាង យីនៅយូណានព្រឹកថ្ងៃទី២៨ ខែធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកក៏ស្ថិតនៅទីនោះដើម្បីចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិនថ្ងៃទី២៨–២៩ ខែធ្នូផងដែរ។

ចិនសម្របសម្រួលវេទិកាត្រីភាគី៖ កម្ពុជា–ថៃ–ចិន ពិភាក្សាស្ថានការណ៍ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង

ក្រសួងការបរទេសបញ្ជាក់ថា លោកប្រាក់ សុខុននឹងចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិន នៅយូណានថ្ងៃទី២៨–២៩ ខែធ្នូ តាមការអញ្ជើញរបស់លោកវ៉ាង យី ដើម្បីជំរុញការជឿទុកចិត្ត បន្ថយភាពតានតឹង និងស្តារសន្តិភាពតាមព្រំដែន។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គាំទ្របទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ

លោកស្រីផាម ធូហាងបានស្វាគមន៍សេចក្តីថ្លែងការណ៍រួមGBCរបស់កម្ពុជានិងថៃនាថ្ងៃទី២៧ ខែធ្នូ។ វៀតណាមជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀង និងបន្តចរចាដោះស្រាយវិវាទដោយសន្តិវិធី។

សៀមរាបក្លាយជាវេទិកាសាមគ្គី៖ អ្នកជិះកង់ជាង ២,០០០ នាក់ មកពី ២០ ជាតិសាសន៍ រួមគ្នាធ្វើសប្បុរសធម៌ “រួមគ្នាដើម្បីកម្ពុជា”

ព្រឹត្តិការណ៍ជិះកង់មនុស្សធម៌នៅសៀមរាបថ្ងៃទី២៨ ខែធ្នូ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ពី២០ជាតិសាសន៍។ រដ្ឋមន្ត្រីទេសចរណ៍លោកហួត ហាក់បញ្ជាក់គោលបំណងពង្រឹងសាមគ្គីភាព និងជួយគ្រួសារជនភៀសសឹកដែលជួបការលំបាក។

ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាម៉េរិកថ្ងៃទី២៧ ខែធ្នូ លោកMarco Rubioស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ និងអំពាវនាវឱ្យគោរពការប្តេជ្ញាចិត្តភ្លាមៗ ព្រមទាំងអនុវត្តពេញលេញតាមលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។

ពាណិជ្ជកម្មកម្ពុជា–អាម៉េរិកកើន២៧%ក្នុង១១ខែដំបូង ខណៈអាម៉េរិកនៅតែជាទីផ្សារនាំចេញធំបំផុត

តាមតួលេខក្រសួងពាណិជ្ជកម្មដែលបានរាយការណ៍ថ្ងៃទី២៧ ខែធ្នូ ពាណិជ្ជកម្មកម្ពុជា–អាម៉េរិកខែមករា–វិច្ឆិកាមាន១១.៨៧ពាន់លានដុល្លារ កើនប្រមាណ២៧.៧% ក្នុងនោះនាំចេញ១១.៥ពាន់លាន និងនាំចូល៣៦៧លានដុល្លារ។

ក្រសួងការពារជាតិបញ្ជាក់៖ ស្ថានការណ៍ជួរមុខស្ងប់ស្ងាត់ ក្រោយកម្ពុជា–ថៃអនុវត្តបទឈប់បាញ់ជាបន្ទាន់

អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលី សុជាតាបញ្ជាក់ថា គិតត្រឹមម៉ោង១៦ថ្ងៃទី២៧ ខែធ្នូ ជួរមុខស្ងប់ស្ងាត់ ក្រោយបទឈប់បាញ់ចាប់ពីម៉ោង១២ថ្ងៃត្រង់។ កងកម្លាំងកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់។