អង់គ្លេសបង្ហាញឆន្ទៈផ្តល់ហិរញ្ញប្បទានជួយអភិវឌ្ឍគម្រោងថាមពលអគ្គិសនីនៅកម្ពុជា
ឯកអគ្គរាជទូតអង់គ្លេស Dominic Williams បង្ហាញឆន្ទៈរបស់អង់គ្លេសក្នុងការផ្តល់ហិរញ្ញប្បទានជួយអភិវឌ្ឍគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានស្វាគមន៍សំណើនេះ និងដាក់ចេញវិធានការប្រទាក់ក្រឡាមួយ ដើម្បីសម្រេចគោលដៅរួម។ នេះបើតាមក្រសួងរ៉ែ និងថាមពល បានបង្ហោះលើបណ្តាញតេឡេក្រាមផ្លូវការនារសៀលថ្ងៃអង្គារ៍នេះ។គិតត្រឹមចុងឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា បានកើនឡើងដល់ ៥,០៤៤មេហ្កាវ៉ាត់ ខណៈបណ្ដាញបញ្ជូនបានកើនដល់ ៣.៨៩០គីឡូម៉ែត
KPS99TV历史原文 · 暂无当前语言译文