រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែមករា ឆ្នាំ 2026

  1. បើកទំព័រឆ្នាំថ្មី!មហាយក្សចិនប្រកាសរីករាយសហការជាមួយកម្ពុជាដើម្បីបន្តចំណងមិត្តភាពដែកថែប

    ក្នុងសារជូនពរឆ្នាំថ្មី២០២៦ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន បញ្ជាក់ថា ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាល។

  2. សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»

    សម្តេច ហ៊ុន ម៉ាណែត បានជួបកងទ័ព ១៨ នាក់ដែលថៃដោះលែងកាលពីថ្ងៃទី៣១ ខែធ្នូ ហើយបញ្ជាក់ថា រដ្ឋាភិបាលបានបំពេញកាតព្វកិច្ចធានាអាយុជីវិត សុខសុវត្ថិភាព និងសេរីភាពរបស់ពួកគេ។

  3. កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន

    ក្រសួងការបរទេសកម្ពុជាបញ្ជាក់កាលពីថ្ងៃទី៣១ ខែធ្នូថា កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្ធូរបន្ថយភាពតានតឹង ដោះស្រាយទំនាស់ដោយសន្តិវិធី។

  4. សមាគមនារីខេត្តកំពត នាំយកអំណោយជូនជនភៀសសឹកជាង ៩០០ គ្រួសារ នៅស្រុកអង្គរជ័យ

    លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ដឹកនាំសាខាសមាគមនារីខេត្តកំពត ផ្តល់អំណោយដល់ជនភៀសសឹក ៩០៩ គ្រួសារ ដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិនៅស្រុកអង្គរជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ។

  5. កម្ពុជា ដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥(5G)ជាផ្លូវការ ចាប់ពីថ្ងៃទី១មករាតទៅ

    ក្រសួងប្រៃសណីយ៍ប្រកាសដំណើរការ 5G ចាប់ពីម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ជាមួយ Cellcard, Metfone និង Smart នៅភ្នំពេញ និងតំបន់កំណត់ក្នុងខេត្តមួយចំនួន មុនពង្រីកបន្ថែម។

  6. អាម៉េរិកសាទរការដោះលែងទាហានកម្ពុជា១៨នាក់ ជាជំហានស្តារទំនាក់ទំនង និងទំនុកចិត្ត

    អាម៉េរិកស្វាគមន៍ការដោះលែងទាហានកម្ពុជា ១៨ នាក់ដោយថៃ និងបញ្ជាក់ថា ខ្លួនត្រៀមគាំទ្ររដ្ឋាភិបាលទាំងពីរក្នុងការអនុវត្តវិធានការដែលបានព្រមព្រៀងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

  7. ចូលឆ្នាំថ្មីឆ្នាំសកល!សម្តេចហ៊ុន សែនជំរុញឱ្យប្រជាជាតិទាំងមូលបន្តស្មារតីស្នេហាជាតិនិងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ

    ក្នុងសារឆ្នាំថ្មី២០២៦ ប្រធានព្រឹទ្ធសភា ហ៊ុន សែន អំពាវនាវឱ្យប្រជាជាតិបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាព ដើម្បីការពារអធិបតេយ្យ ស្តារសន្តិភាព និងអភិវឌ្ឍប្រទេសតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

  8. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលវីរយុទ្ធជនកម្ពុជា ១៨ រូប ដែលបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានជួបវីរយុទ្ធជនកម្ពុជា ១៨ រូប ដែលបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

  9. កម្ពុជាចាប់ផ្តើមដាក់ឱ្យប្រើសេវាបណ្តាញ5Gជាផ្លូវការពីខែមករា ឆ្នាំ២០២៦

    ក្រសួងប្រៃសណីយ៍ប្រកាសដាក់សេវា5Gជាផ្លូវការនៅខែមករា ឆ្នាំ២០២៦ ដោយអ្នកប្រើCellcard Metfone និងSmartអាចប្រើក្នុងតំបន់គ្របដណ្តប់ដំបូង មុនពង្រីកជាដំណាក់កាល។

  10. វីរជនវិលត្រឡប់មកផ្ទះ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបទាហាន១៨នាក់ដែលបានដោះលែង

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយាបានជួបទាហាន១៨នាក់ដែលត្រូវបានដោះលែងនៅថ្ងៃទី៣១ ខែធ្នូ ដោយសរសើរការរួមចំណែក និងលើកឡើងបេសកកម្មបីស្តីពីសុវត្ថិភាព ស្ថិរភាព សេរីភាព និងសេចក្តីថ្លៃថ្នូរ។