រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរខួបលើកទី២១ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:36

សេចក្តីសង្ខេប

កម្ពុជាអបអរសាទរខួបលើកទី២១ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស។ គិតត្រឹមឆ្នាំ២០២៦ កម្ពុជាមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៧ ក្នុងបញ្ជីនេះ។

កម្ពុជាខួបលើកទី២១ នៃការដែល «ល្ខោនស្រមោលស្បែកធំ» (Sbek Thom) របស់កម្ពុជា ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និងចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់សិល្បៈសម្ដែងបុរាណដ៏មានតម្លៃរបស់ខ្មែរ ដែលមានប្រវត្តិយូរលង់តាំងពីសម័យមុនអង្គរ ដោយប្រើរូបចម្លាក់លើស្បែកសត្វសម្រាប់បញ្ចាំងស្រមោល អមដោយភ្លេងពិណពាទ្យ និងការនិទានរឿង ដែលភាគច្រើនយកលំនាំតាមរឿងរាមកេរ្តិ៍។ សិល្បៈនេះមិនត្រឹមតែបង្ហាញពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់សិប្បករ និងសិល្បករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជំនឿ ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។

20261125094822_wtsnxym0kt.jpeg

អបអរសាទរខួបលើកទី២១ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អបអរសាទរខួបលើកទី២១ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អបអរសាទរខួបលើកទី២១ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ការទទួលស្គាល់នេះ គឺជាមោទកភាពមួយសម្រាប់ប្រជាជនកម្ពុជា និងជាសក្ខីភាពបញ្ជាក់ពីតម្លៃនៃមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុក។ គិតត្រឹមឆ្នាំ២០២៦ កម្ពុជាមានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៧ ដែលបានចុះក្នុងបញ្ជីអង្គការយូណេស្កូ រួមមាន៖ ១. របាំព្រះរាជទ្រព្យ ២. ល្ខោនស្រមោលស្បែកធំ ៣. ល្បែងទាញព្រ័ត្រ ៤. ចាប៉ីដងវែង ៥. ល្ខោនខោលវត្តស្វាយអណ្តែត ៦. គុនល្បុក្កតោ និង ៧. ក្រមាខ្មែរ។ សម្បត្តិបេតិកភណ្ឌទាំងនេះ តំណាងឱ្យភាពសម្បូរបែបនៃសិល្បៈ ទំនៀមទម្លាប់ ជំនឿ និងចំណេះដឹងប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានតម្លៃមិនត្រឹមតែសម្រាប់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់មនុស្សជាតិទាំងមូលផងដែរ។  ដោយ៖ សុភ័ក្រ្ត

អបអរសាទរខួបលើកទី២១ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អត្ថបទមុនៗក្នុងផ្នែកនេះ