រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន2:09

សេចក្តីសង្ខេប

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិ «Vattanac Legends Championship» លើកទី២ បានបើកជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចក្រឡាហោម ស ខេង។ ព្រឹត្តិការណ៍នេះបង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ។

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិ «Vattanac Legends Championship» លើកទី២ នៅកម្ពុជា បានបើកជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៦។ ការរៀបចំការប្រកួតនេះជាលើកទី២ បង្ហាញពីការរីកចម្រើននៃវិស័យកីឡា និងសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញព្រឹត្តិការណ៍កីឡាអន្តរជាតិមករៀបចំក្នុងប្រទេស។

20261125150111_v4h2mqh6h6.jpeg

20261125150022_2nci66yk5k.jpeg

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកវិនិយោគ និងគណៈប្រតិភូកីឡាករនៃ The Legends Tour ជាច្រើនរូប។ ការជួបជុំរបស់ឥស្សរជន និងកីឡាករជាតិ-អន្តរជាតិនេះ បានបង្កើតឱកាសសម្រាប់ពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈវិស័យកីឡា។

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

20261125150214_9nqqhb53yb.jpeg

លើសពីការប្រកួតប្រជែងកីឡា «Vattanac Legends Championship» ក៏ជាវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដោយបង្ហាញពីភាពទាក់ទាញផ្នែកវប្បធម៌ បដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើប។ ព្រឹត្តិការណ៍នេះបានរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ និងពង្រឹងរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញវិស័យកីឡា និងទេសចរណ៍ឱ្យកាន់តែរីកចម្រើន។

20261125150258_n6pfnjtcgy.jpeg

20261125150338_ufg4vda5wq.jpeg

តាមរយៈព្រឹត្តិការណ៍នេះ បង្ហាញពីសក្ខីភាពនិងសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ ព្រមទាំងបន្តពង្រឹងរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ដែលមានទាំងភាពទាក់ទាញ វប្បធម៌ បដិសណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើប៕

20261125150348_58gcu587aa.jpeg

20261125150413_l4g2f7jh83.jpeg

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

អត្ថបទមុនៗក្នុងផ្នែកនេះ