រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន នៅមូលដ្ឋានសមុទ្ររាម

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:41

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ សមយុទ្ធនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃសមយុទ្ធយោធារួម «នាគមាសឆ្នាំ២០២៦» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលរៀបចំឡើងនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះជាការបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

20261125134159_istbq9trs3.jpeg

មូលដ្ឋានសមុទ្ររាម គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្រាប់គាំទ្រដល់ប្រតិបត្តិការកងទ័ពជើងទឹក ការថែរក្សាសន្តិសុខដែនសមុទ្រ និងការពង្រឹងសមត្ថភាពការពារជាតិ។ ក្នុងរយៈពេលកន្លងមក មូលដ្ឋាននេះបានទទួលការធ្វើទំនើបកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយមានកិច្ចសហប្រតិបត្តិការពីប្រទេសចិន។ ការជ្រើសរើសមូលដ្ឋានសមុទ្ររាមជាទីតាំងរៀបចំពិធីបើកសមយុទ្ធនេះ ក៏បានបង្ហាញពីតួនាទីរបស់មូលដ្ឋានក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខដែនសមុទ្រផងដែរ។

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានគោលបំណងពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការបង្កើនសមត្ថភាពជំនាញ និងការហ្វឹកហ្វឺនប្រតិបត្តិការរួម។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះក៏ផ្តោតលើការលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ ការងារមនុស្សធម៌ និងការសង្គ្រោះ ដោយរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ដោយ៖ សុភ័ក្រ្ត

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន  នៅមូលដ្ឋានសមុទ្ររាម

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ