រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:30

សេចក្តីសង្ខេប

កម្ពុជា និងវៀតណាមបានប្តេជ្ញាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៦ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ័រ ប្រទេសវៀតណាម ព្រមទាំងប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន។

កម្ពុជា និងវៀតណាមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៦ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ័រ ប្រទេសវៀតណាម ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ខណៈគណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ និងឧត្តមសេនីយ៍ត្រី ដូ ង៉ុកកាញ់ ។

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

នៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ភាគីកម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែននាពេលកន្លងមក និង បានធ្វើបទអន្តរាគមន៍ចែករំលែកបទពិសោធន៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ នៅតាមមូលដ្ឋានជាប់ព្រំដែនជាមួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជា និងវៀតណាមបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការស៊ើបអង្កេតរួម និងកិច្ចសហការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ៕ ដោយ៖ សុភ័ក្រ្ត

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

អត្ថបទមុនៗក្នុងផ្នែកនេះ