ថ្មីៗនេះ កញ្ចប់ «សាច់អាំង និងការសម្ដែងក្រុមតារាស្រី» ដែលដាក់ចេញដោយហាងសាច់អាំងមួយនៅទីក្រុងហឺហ្វី ខេត្តអានហួយ ប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយលើបណ្ដាញសង្គមទាំងក្នុង និងក្រៅប្រទេស។
គេដឹងថា ក្នុងកញ្ចប់ទិញជាក្រុមសម្រាប់ ៤ នាក់មួយរបស់ហាងនេះ ដែលមានតម្លៃ ៣៩៨ យន់ ស្មើនឹង ៥៥,៦ ដុល្លារអាមេរិក ក្រៅពីម្ហូបអាហារ និងភេសជ្ជៈធម្មតា ក៏មានការសម្ដែងរបាំផ្ទាល់ដោយក្រុមតារាស្រី និងការតុបតែងកន្លែងខួបកំណើតដោយឥតគិតថ្លៃផងដែរ ហើយអនុវត្តតម្លៃរួមតែមួយ ដោយមិនចាំបាច់បង់ពន្ធ ឬលុយទឹកតែបន្ថែមឡើយ។
គំរូប្រើប្រាស់ដែលភ្ជាប់អាហារពេលយប់បែបប្រពៃណីជាមួយការសម្ដែងសិល្បៈផ្ទាល់នេះ បានល្បីយ៉ាងឆាប់រហ័សលើបណ្ដាញអ៊ីនធឺណិត ដោយសារតម្លៃសមរម្យ និងភាពផ្ទុយគ្នាយ៉ាងខ្លាំង។ អ្នកជំនាញក្នុងវិស័យនេះបានចង្អុលបង្ហាញថា បច្ចុប្បន្នការប្រកួតប្រជែងក្នុងទីផ្សារភោជនីយដ្ឋានក្នុងស្រុកកាន់តែខ្លាំងឡើង ហើយអាជីវករកាន់តែច្រើនកំពុងបង្កើតទិដ្ឋភាពប្រើប្រាស់ដែលខុសប្លែកពីគេ តាមរយៈការរួមបញ្ចូលគ្នាឆ្លងវិស័យ «ម្ហូបអាហារ និងការកម្សាន្ត» ដើម្បីទាក់ទាញអតិថិជន។







