រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាជំរុញឱ្យអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចៀសភាពតានតឹង

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:27

សេចក្តីសង្ខេប

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីអត់ធ្មត់ជាអតិបរមា និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។ កម្ពុជាក៏ជំរុញឱ្យគោរពច្បាប់អន្តរជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦  បានចេញសេចក្តីបញ្ជាក់ជូនអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ តាមរយៈការឆ្លើយតបនេះ អ្នកនាំពាក្យក្រសួងបានបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាចំពោះស្ថានការណ៍ដែលកំពុងបង្កក្តីបារម្ភ និងអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
កម្ពុជាបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យប្រកាន់ខ្ជាប់នូវការអត់ធ្មត់ជាអតិបរមា និងចូលរួមដោះស្រាយបញ្ហាដោយស្ថាបនា តាមរយៈកិច្ចសន្ទនា និងការចរចាដោយសន្តិវិធី។ ការបន្តប្រើប្រាស់មធ្យោបាយការទូត និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ត្រូវបានចាត់ទុកថាជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងស្តារសន្តិភាព ស្ថិរភាព និងសន្តិសុខឡើងវិញ។

20261128160253_qxathv4k6r.jpgជាមួយគ្នានេះ កម្ពុជាក៏បានជំរុញឱ្យភាគីទាំងអស់គោរព និងអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ ការគោរពគោលការណ៍ និងកាតព្វកិច្ចអន្តរជាតិទាំងនេះ គឺជាមូលដ្ឋានសំខាន់ក្នុងការការពារជនស៊ីវិល និងជំរុញការដោះស្រាយជម្លោះឱ្យស្របតាមគោលការណ៍សន្តិភាព និងច្បាប់អន្តរជាតិ៕ ដោយ៖ សុភ័ក្រ្ត

20261128160324_dtjdpjs87l.jpg

អត្ថបទមុនៗក្នុងផ្នែកនេះ