រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:24

សេចក្តីសង្ខេប

អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ដែលពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ២៧នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបណ្ដេញជនបរទេសទាំងនេះចេញពីកម្ពុជា។

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ការបណ្ដេញជនបរទេសដែលប្រព្រឹត្តខុសច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង តាមបទបញ្ជារបស់ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ជំហរថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោក ឬបទល្មើសដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរបន្តបង្ក្រាប បោសសម្អាត និងបណ្ដេញជនខុសច្បាប់ដោយគ្មានការលើកលែង ដើម្បីការពារសន្តិសុខជាតិ និងកិត្តិយសរបស់កម្ពុជា៕

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អត្ថបទមុនៗក្នុងផ្នែកនេះ