រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ ផ្តល់ឱកាសការងារចំនួន ៤៩៤ កន្លែង ជូនប្រជាពលរដ្ឋ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:04

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ បច្ចុប្បន្នមានឱកាសការងារសរុបចំនួន ៤៩៤ កន្លែង ផ្តល់ជូនប្រជាពលរដ្ឋ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ អ្នកមានចំណាប់អារម្មណ៍អាចចុះឈ្មោះនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ឬទូរស័ព្ទលេខ ១២៩៧។

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងមានបំណងស្វែងរកការងារធ្វើនៅក្នុងស្រុក។
យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្តព្រះសីហនុ មានឱកាសការងារសរុបចំនួន ៤៩៤ កន្លែង កំពុងរង់ចាំផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដោយពុំចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ។

20261129092024_mpd2q33qix.jpg

បងប្អូនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅចុះឈ្មោះ និងសាកសួរព័ត៌មានដោយផ្ទាល់នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ឬទំនាក់ទំនងមកកាន់ប្រព័ន្ធទូរស័ព្ទលេខ ១២៩៧ ដើម្បីទទួលបានការសម្របសម្រួលជ្រើសរើសការងារតាមជំនាញ និងចំណង់ចំណូលចិត្ត៕ ដោយ៖ ប៉ៃ សុឃីម

20261129092040_f6oidpgncp.jpg

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ