រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:50

សេចក្តីសង្ខេប

អាជ្ញាធរស្រុកមណ្ឌលសីមា និងកម្លាំងអាវុធហត្ថស្រុក បានបង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក ឃុំប៉ាក់ខ្លង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរកឃើញម្ចាស់ទីតាំងឈ្មោះ ជា សុភាន់ អាយុ៤៦ឆ្នាំ និងដកហូតទឹកក្រាធំ ៨៣ដប។

ទីតាំងលួចលាក់ចម្រាញ់ទឹកក្រាធំមួយកន្លែងនៅចំណុចក្រោលគោ ភូមិនាងកុក ឃុំប៉ាក់ខ្លង ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា និងកម្លាំងអាវុធហត្ថស្រុកចុះបង្ក្រាបនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក។ ប្រតិបត្តិការនេះធ្វើឡើងក្រោយកម្លាំងជំនាញបានប្រទះឃើញសកម្មភាពប្រមូលផ្តុំយុវជនគួរឱ្យសង្ស័យនៅទីតាំងខាងលើ អំឡុងពេលចុះល្បាតការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

លោកអនុសេនីយ៍ឯក ដូង ភារ៉ូត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកមណ្ឌលសីមា បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យ និងសាកសួរ កម្លាំងសមត្ថកិច្ចបានរកឃើញថា ផ្ទះជួលនោះត្រូវបានប្រើប្រាស់ជាកន្លែងចម្រាញ់ និងវេចខ្ចប់ទឹកក្រាធំដាក់ដបសម្រាប់ធ្វើអាជីវកម្ម។ ដោយមានការសង្ស័យ កម្លាំងបានបន្តប្រមូលព័ត៌មាន និងឈានដល់ការឡោមព័ទ្ធទីតាំងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ដោយរកឃើញម្ចាស់ទីតាំងឈ្មោះ ជា សុភាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិឃុំខាងលើ។

20261129155822_fjem98t4pi.jpgជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទឹកក្រាធំចំនួន ៨៣ដប ទឹកលាយក្រាធំ ៩ដប ឆ្នាំងកិនស្លឹកក្រាធំ ១គ្រឿង ឆ្នាំងចំហុយទឹកក្រាធំ ៤គ្រឿង កន្ត្រក ១២ វែក ១ កន្ត្រកដួសស្លឹកក្រាធំ ១ សំបកទឹកក្រាធំលាយរួច ១ស្បោងតូច និងសំបកដបសម្រាប់ច្រកទឹកក្រាធំចំនួន ១៣ដុំ។ ការចុះបង្ក្រាបនេះ គឺជាសកម្មភាពរបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពផលិតទឹកក្រាធំដោយលួចលាក់នៅក្នុងមូលដ្ឋាន។

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

សូមបញ្ជាក់ថាទឹកក្រាធំបើតាមជនជាតិថៃហៅទឹកនោះថា ទឹកកាថុំ ដែលធ្វើពីស្លឹកកាថុំ ស្លឹកនោះជាប្រភេទស្លឹកដែលធ្វើឲ្យមនុស្សញៀនមិនខុសពីស្លឹកកញ្ឆាទេ៕ ដោយ៖សុភ័ក្រ្ត

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

អត្ថបទមុនៗក្នុងផ្នែកនេះ