រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលស្រុកព្រៃនប់ ចុះពិនិត្យវឌ្ឍនភាពអគារសិក្សាថ្មីនៅអនុវិទ្យាល័យសាមគ្គី និងរំលេចពីតួនាទីស្នូលនៃសាលារៀនក្នុងការកសាងធនធានមនុស្ស

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:23

សេចក្តីសង្ខេប

បើតាមការឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មីមួយខ្នង នៅអនុវិទ្យាល័យសាមគ្គី ខេត្តព្រះសីហនុ។ លោកបានគូសបញ្ជាក់ថា សាលារៀនជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស។

ខេត្តព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មីមួយខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យសាមគ្គី ដើម្បីជំរុញដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវគុណភាព សុវត្ថិភាព សម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្សនាពេលខាងមុខនេះបើតាមកាឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

20261129123213_922klp5py1.jpgឆ្លៀតក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់នោះ លោកអភិបាលស្រុកបានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យអប់រំ ដោយលោកបានលើកឡើងថា សាលារៀនមិនត្រឹមតែជាថ្នាលសម្រាប់ផ្តល់នូវចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សឱ្យមានភាពពេញលេញ ទាំងផ្នែក វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីកសាងយុវជនជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ មានសមត្ថភាព និងសីលធម៌ល្អ សម្រាប់ចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។វត្តមាននៃអគារសិក្សាថ្មីនៅអនុវិទ្យាល័យសាមគ្គីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងកំណើនសិស្សានុសិស្សក្នុងមូលដ្ឋាន ក៏ដូចជាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយផាសុកភាព ស្របតាមគោលនយោបាយលើកកម្ពស់គុណភាពអប់រំរបស់រាជរដ្ឋាភិបាល៕ដោយ៖ ប៉ៃ សុឃីម

20261129123151_ovqy7f7rj3.jpg

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ