រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងចម្រុះក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ៣ទីតាំង លើជនបរទេស ២២នាក់ ឃើញថាមានឯកសារត្រឹមត្រូវទាំងអស់

សរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលក្រុងប៉ោយប៉ែតបានរាយការណ៍ថា ការត្រួតពិនិត្យ៣ទីតាំងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ រកឃើញជនបរទេស២២នាក់ ដែលមានឯកសារស្នាក់នៅស្របច្បាប់ និងមិនមានការពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។

កម្លាំងចម្រុះនៃរដ្ឋបាលក្រុងប៉ោយប៉ែត បានបន្តចុះអនុវត្តការងាររដ្ឋបាលលើ ៣ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយបានរកឃើញជនបរទេសសរុប ២២នាក់ សុទ្ធសឹងតែមានឯកសារស្នាក់នៅស្របច្បាប់ និងពុំមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត លទ្ធផលនៃការត្រួតពិនិត្យរួមមាន សង្កាត់ប៉ោយប៉ែត (១ទីតាំង) ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានរកឃើញជនបរទេសចំនួន ១៦នាក់ (ស្រី ២នាក់) សញ្ជាតិឥណ្ឌូនេស៊ី ដោយពួកគេមានឯកសារស្នាក់នៅត្រឹមត្រូវ និងគ្មានបទល្មើសអនឡាញ។

សង្កាត់ផ្សារកណ្ដាល (២ទីតាំង) បានរកឃើញជនបរទេសចំនួន ៦នាក់ (ស្រី ៣នាក់) សញ្ជាតិចិន ដែលសុទ្ធតែមានឯកសារស្របច្បាប់ និងគ្មានការពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញដូចគ្នា៕

កម្លាំងចម្រុះក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ៣ទីតាំង លើជនបរទេស ២២នាក់ ឃើញថាមានឯកសារត្រឹមត្រូវទាំងអស់

កម្លាំងចម្រុះក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ៣ទីតាំង លើជនបរទេស ២២នាក់ ឃើញថាមានឯកសារត្រឹមត្រូវទាំងអស់

កម្លាំងចម្រុះក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ៣ទីតាំង លើជនបរទេស ២២នាក់ ឃើញថាមានឯកសារត្រឹមត្រូវទាំងអស់

អត្ថបទមុនៗក្នុងផ្នែកនេះ